ខ្សែប្រយុទ្ធអាហ្សង់ទីន Mauro Icardi របស់ក្រុម Inter Milan នៅតែមិនអាចជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិអាហ្សង់ទីនដដែល បើទោះបីជាកីឡាកររូបនេះ ជា Top Scorer នៅ Serie A ស៊ុតបាន ២៩គ្រាប់ក្នងលីគក៍ដោយ។
ក្នុងនោះដែរ អ្នកចាំទីដៃទី២ របស់ក្រុមបីសាចក្រហម Manchester United កីឡាករ Sergio Romero ថ្វីបើជាប់ឈ្មោះ ក្នុងបញ្ជី ២៣នាក់ចុងក្រោយ ទៅកាន់រុស្ស៊ីក៍ដោយ តែកីឡាកររូបនេះ ត្រូវខកខានមិនបានទៅលេងក្នុងព្រឹត្តិការណ៍ World Cup វិញ។ បើតាម Page ផ្លូវការណ៍របស់ក្រុមជម្រើសជាតិអាហ្សង់ទីន បានឲ្យដឹងថា អ្នកចាំទី Sergio Romaro មិនត្រូវបានទៅរុស្ស៊ីវិញឡើយ ក្រោយពីកីឡាកររូបនេះ បានរងរបួសជង្គង់ខាងស្តាំក្នុងអំឡុងពេលហ្វឹកហាត់។
ការអវត្តមាន Sergio Romero នេះដែរ វាអាចជាបញ្ហាមួយ សម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន ព្រោះថាអ្នកចាំទីរូបនេះ គឺជាអ្នកចាំទី ដែលល្អជាងគេរបស់ អាហ្សង់ទីន នាពេលកន្លងមកនេះ។ Romero បានបង្ហាញខ្លួនឲ្យអាហ្សង់ទីន ចំនួន ៩៤លើកមកហើយ ថ្វីបើមិនទាន់ឈ្នះពានណាមួយឲ្យជម្រើសជាតិក្តី តែអ្នកចាំទីរូបនេះ ជាប់ឈ្មោះជាកីឡាករល្អបំផុតលំដាប់ទី៧ ក្នងប្រវត្តិសាស្ត្ររបស់អាហ្សង់ទីន និងជាអ្នកចាំទីល្អជាងគេផងដែរ។
ដូច្នេះហើយ នេះគឺជារឿងខកចិត្តមួយសម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន ខណៈ Sergio Romero វិញ ពិតជាសោកស្តាយបំផុត ដែលមិនអាចជួយជាតិបានក្នុងព្រឹត្តិការណ៍ លំដាប់ពិភពលោកបែបនេះ។




មតិយោបល់