សម្រាប់រដូវកាលនេះ ប្រៀបដូចទៅនឹង៥-៦ឆ្នាំមុន ដែលក្រុមនៅអង់គ្លេស បានគ្រងនូវសករាជយ៉ាងល្អ ក្នុងការប្រកួតពានរង្វាន់ UEFA Champion League ។
ជាក់ស្តែងណាស់ ក្នុងឆ្នាំនេះ ក្រុមដែលឡើងមកពីលីគកំពូលអង់គ្លេស ទាំង៥ក្រុមរួមមាន តោខៀវ Chelsea, មេឃខៀវ Manchester City, បីសាចក្រហម Manchester United, ហង្សក្រហម Liverpool និង មានខ្នាយមាស Tottnham Hotspur សុទ្ធសឹងតែឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយ Champion League ។ យ៉ាងណាវិញ ក្នុងចំណោមក្រុមអង់គ្លេស ទាំង៥ក្រុមនេះ យើងសង្កេតឃើញថា ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានបង្ហាញខ្លួនយ៉ាងល្អ ក្នុងពានកំពូលអឺរ៉ុបមួយនេះ។ ជាក់ស្តែងណាស់ Spurs បានស្ថិតក្នុងពូលមរណៈ ជាមួយក្រុមការពារជើងឯក Real Madrid ក្រុមខ្លាំង Dortmund និង APOEL Nicosia ។
យ៉ាងណាក៍ដោយ ឆ្លងកាត់ការប្រកួតក្នុងពូល ទាំង៦ប្រកួតកន្លងមក Tottenham ធ្វើបានយ៉ាងល្អ ដោយមិនទាន់ភ្លាត់ចាញ់១ប្រកួតនៅឡើយទេ សូម្បី Real Madrid ក៍មិនអាចធើ្វស៊ី ក្រុមអង់គ្លេសមួយនះបានដែរ។ គួរបញ្ជាក់ផងដែរថា ៦ប្រកួតក្នុងពូលនេះ Spurs ឈ្នះ៥ និងស្មើ១ ខណៈក្រុមអង់គ្លេសផ្សេងទៀត ដែលធ្វើបានល្អដែរនោះ គឺហង្សក្រហម Liverpool មិនស្គាល់ចាញ់ដូចគ្នា ដោយ៦ប្រកួត ឈ្នះ៣ ស្មើ៣ ស្របពេលដែល Man City និង Man Utd ឈ្នះ៥ប្រកួត ស្មើ១ ចំណែក Chelsea វិញ ក៍ធ្វើបានយ៉ាងល្អផងដែរ។
ដូច្នេះហើយ សម្រាប់ការប្រកួតក្របខ័ណ្ឌ UEFA Champion League ឆ្នាំនេះ ក្រុមអង់គ្លេសទាំងអស់ ធ្វើបានយ៉ាងល្អ ដោយបានឡើង ទៅកាន់វគ្គ ១៦ក្រុមចុងក្រោយទាំងអស់ ខណៈ Tottenham Hotspur មានទម្រង់លេងយ៉ាងល្អ ដោយអាចឆ្លងផុតពូលមរណៈបានយ៉ាងល្អផងដែរ។



មតិយោបល់