ព័ត៌មានកីឡា

Juventus កក់កៅអីវគ្គផ្តាច់ព្រ័ត្រ Champion League

សេះបង្កង់ Juventus បានយកឈ្នះ AS Monaco សរុបលទ្ធផលទាំង២ជើង ៤-១ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ UEFA Champion League ដំបូងគេ។

ជ័យជម្នះយប់មិញ ២-១ នេះបានធានានូវកៅអី សុវត្ថិភាពសម្រាប់ Juventus ក្នុងកាអង្គុយរង់ចាំនៅវគ្គផ្តាច់ព្រ័ត្រ។ ២គ្រាប់របស់ Juventus រកបានដោយ Mandzukic នៅនាទីទី ៣៣​និងការស៊ុតបាល់ពីចម្ងាយយ៉ាងអស្ចារ្យរបស់កីឡាករ Daniel Alves នៅនាទីទី៤៤ ចំណែក១​គ្រាប់របស់ក្រុម AS Monaco វិញរកបានដោយកីឡាករវ័យក្មេងកំពុងមានឈ្មោះបោះសម្លេង Kyian Mbappe នៅនាទីទី៦៩។

ឆ្លងកាត់ការប្រកួតនេះ Juventus បានកក់កៅអៅដំបូង ទៅកាន់វគ្គផ្តាច់ព្រ័ត្រ UEFA Champion League ដោយរង់ចាំការប្រកួតមួយគូទៀតរវាងក្រុម Atetico Madrd ជួបជាមួយ Real Madrid។

បើគិតត្រឹមឆ្នាំ ២០១៥ មកនេះគឺជាលើកទី២​ហើយដែល Juventus បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដោយកាលពីឆ្នាំ ២០១៥ ​Juventus បានឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រ តែប្រកួតចាញ់ Barcelona ៣-១ ។ នៅឆ្នាំនេះក្រុមសេះបង្កង់ នឹងមិនឲ្យឱកាសរបស់ពួកគេ បាត់បង់សារជាថ្មីឡើយ។

មតិយោបល់