ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champion League រវាងក្រុមហង្សក្រហម Liverpool និង Real Madrid កាន់តែខិតជិតមកដល់ ស្របពេលដែលក្រុមទាំងពីរ បានត្រៀខ្លួនយ៉ាងអស្ចារ្យ សម្រាប់ការដណ្តើមយកជោគជ័យមួយនេះ។
យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់ ESPN reports បានឲ្យដឹងថា ខ្សែបម្រើអាល្លឺម៉ង់ Toni Kroos របស់ក្រុមអធិរាជស Real Madrid បានប្រៀបធៀបកីឡាកររបស់ក្រុមហង្សក្រហម Liverpool ទៅនឹងសត្វព្រៃ។ ក្នុងនោះដែរ Kroos បាននិយាយថា៖ Real Madrid នឹងជួបសត្វព្រៃ ១១នាក់ ក្នុងទីលាន ដែលពោរពេញទៅដោយកម្លាំង និងថាពល ដែលគ្រោះថ្នាក់បំផុត សម្រាប់ Real Madrid ។
ថ្វីបើ Real Madrid បានទម្លាក់ក្រុមខ្លាំងៗ ដូចជា Paris Saint Germain, Juventus និង Bayern Mubich ក្នុងឆ្នាំនេះមែន សម្រាប់ Toni Kross ការជួប Liverpool ជារឿងមួយផ្សេងគ្នា។ Liverpool កំពុងលេងឡើងជើងគួរឲ្យកត់សម្គាល់ ជាពិសេសធនធានកីឡាកររបស់ក្លិបអង់គ្លេសមួយនេះ មានភាពល្បីរន្ទឺុយ៉ាងខ្លាំង នាពេលបច្ចុប្បន្ននេះ។
អ្វីដែលសំខាន់ Toni Kroos ហគឲខ្លាចរអា ចំពោះ Liverpool ដោយមើលឃើញពីទម្រង់លេងយ៉ាងល្អ របស់ក្លិបមួយនេះ ដលអាចបង្កជាឧបសគ្គធំ សម្រាប់ Real Madrd ក្នុងការបង្កើតកំណត់ត្រាថ្មី នៅ Champion League ។



មតិយោបល់