ព័ត៌មានជាតិ

​បុរសម្នាក់ ជិះម៉ូតូធ្លាក់រណ្តៅស្លាប់នៅនឹងកន្លែង!

សៀមរាប: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានបុរសម្នាក់ជិះម៉ូតូធ្លាក់រណ្តៅបណ្តាលឲ្យស្លាប់នៅនឹងកន្លែង។
ករណីនេះកើតឡើងនៅវេលាម៉ោង៥ព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅតាមផ្លូវឡើងទៅភ្នំគូលែន ភូមិស្រះត្រាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ចំពោះសាកសព សមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើតាមប្រពៃណី៕

មតិយោបល់