ព័ត៌មានកីឡា

Ronaldo៖ ខ្សែការពារ Liverpool មិនរឹងមាំដូចក្រុមដែល Real ធ្លាប់ជួបកន្លង​មកឡើយ

ការប្រកួយផ្តាច់ព្រ័ត្រ Champion League កាន់តែខិតចូលមកដល់ ខណ:ក្រុម​អធិរាជស Real Madrid និងក្រុមហង្សក្រហម Liverpool សុទ្ធសឹងមានក្តីរំពឹង​ក្នុងការឈ្នះជើងឯករៀងៗខ្លួន។

ក្នុងនោះដែរ បើតាមការចុះផ្សាយរបស់កាសែត AS បានឲ្យដឹងថា Cristiano Ronaldo កំពូលខ្សែប្រយុទ្ធរបស់ក្រុម Real Madrid បាននិយាយពីខ្សែការពារ Liverpool មុនការជួបគ្នាយប់នេះ។ Ronaldo បាននិយាយថា៖ ខ្សែការពារ Liverpool មិនរឹងមាំ ដូចខ្សែការពារក្រុមខ្លាំងៗជាច្រើន ដែល Real Madrid ធ្លាប់ជួបកន្លងមកឡើយ។ គ្រប់គ្នាតែងនិយាយថា Virgil van Dijk នឹងក្លាយជាខ្សែការពារដើរតួយ៉ាងសំខាន់ក្នុងការប្រកួតនេះ ក៍ប៉ុន្តែ សម្រាប់ Ronaldo វិញ ហាក់មិនគិតដូចនេះឡើយ។

van Dikj មិនទាន់ស្ថិតក្នុលំដាប់ខ្សែការពារលំដាប់ពិភពលោកឡើយ ក្រៅពី Ashley Cole ដែល Ronaldo គិតថា ជាខ្សែការពាររឹងមាំ និងពិបាកទម្លុះបំផុតនោះ មានតែ Gerrard Pique, Matt Hummels, Jerome Boateng និង Carlos Payul ដែលរឹងមាំ និងពិបាកទម្លុះ មិនចាញ់ Ashley Cole ឡើយ។ សម្រាប់ Liverpool វិញ មិនទាន់មានខ្សែការពារស្ថិតក្នងលំដាប់បែបនេះឡើយ ដូចដែលយើងឃើញស្រាប់ នាការប្រកួតកន្លងមកនេះ។

យ៉ាងណាវិញ Cristiano Ronaldo ក៍បានលើកឡើងផងដែរថា Liverpool ជាក្រុមកំពុងឡើងជើងខ្លាំង ជាពិសេសខ្សែប្រយុទ្ធដែលមិនអាចមើលស្រាលបាន​ឡើយ ជាហេតុធ្វើឲ្យ Real Madrid ត្រូវតែប្រយ័ត្នឲ្យបានខ្ពស់ ក្នុងការប្រកួតយប់នេះ។

មតិយោបល់