ក្លិបបឹងកេត បានសម្រេចនាំយកខ្សែបម្រើប្រយុទ្ធ Ajayi Gbenga Samuel មកវិញហើយ ដើម្បីត្រៀមខ្លួនក្នុងកាប្រកួតពានរង្វាន់ផ្សេងៗ ជាពិសេសលីគកំពូលកម្ពុជា នៅជើងទី២ នេះបើតាមហ្វេសប៊ុកផ្លូវការរបស់ក្លិបបានបង្ហោះព្រឹកមិញនេះ។
កីឡាករសញ្ជាតិនីហ្សេរីយ៉ា រូបនេះ ធ្លាប់បានចូលរួចជាមួយ បឹងកេត ២រដូវកាល ហើយបន្ទាប់ពីបានផ្លាស់ទៅកាន់ក្លិប អាស៊ីអឺរ៉ុប យូណាយធីត នៅដើមរដូវកាលនេះ ពេលនេះបានត្រឡប់មកបឹងកេតវិញដើម្បីជួយក្រុមត្រៀមប្រជែងតំណែងជើងឯកលីគកំពូលកម្ពុជាក៏ដូចជាក្នុងការប្រកួតពានរង្វាន់អន្ដរជាតិសំខាន់ផ្សេងទៀតផងដែរ។
ការចូលរួមជាមួយ អាសុីអឺរ៉ុបយូណាយធីត នៅរដូវកាល ២០១៧ ជុំទី១នេះ Gbenga ទាត់បាល់បញ្ចុលទីបាន ៤គ្រាប់ នឹងបញ្ចូនបាល់អោយមិត្តរួមក្រុមបានចំនួន ៦លើក៕



មតិយោបល់