បន្ទាប់ពីអ្នកចាំទីអាឡឺម៉ង់ Karius បង្កកំហុស នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ Champion League ជាមួយក្រុម Real Madrid ជាហេតុធ្វើឲ្យខកខានឈ្នះពានវិញនោះ បានធ្វើឲ្យក្រុម ហង្សក្រហម Liverpool សម្លឹងរកអ្នកចាំទីថ្មី ដើម្បី ជំនួសអ្នកចាំទីរូបនេះ។
បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា ក្រុមហង្សក្រហម Liveepool បានសម្លឹងឃើញអ្នកចាំទី២រូប ដើម្បីយកមកជំនួសតំណែងរបស់ Karius ដែលធ្វើមិនបានល្អ នាពេលកន្លងមកនេះ។ ក្នុងនោះដែរ អ្នកចាំទី២រូបដែលក្រុមហង្សក្រហម ចង់បាននោះគឺ អ្នកចាំទីប្រេស៊ីល Alisson Becker របស់ក្រុមចចក Roma និងអ្នកចាំទីស្លូវេនៀ Jan Oblack របស់ក្រុមជើងឯក Europa League នៅអេស្ប៉ាញ Atletico Madrid ។
អ្នកចាំទី ទាំង២រូបនេះ កំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ដោយពួកគេទាំង២ សុទ្ធសឹង ជួយក្រុមឲ្យទទួលបាន លទ្ធផលល្អ នៅរដូវកាលនេះ។ យ៉ាងណាវិញ សម្រាប់ Alisson ក្រុមហង្សក្រហម Liverpool ធ្លាប់ដាក់តម្លៃទិញ ៩០លានផោនម្តងរួចហើយ ក៍ប៉ុន្តែលើកនេះ Liverpool ដាក់គោលដៅថែម Jan Oblack មួយរូបទៀត ប្រសិនបើទិញបាន មួយណា ហង្សក្រហមនឹងយកមួយនោះ មកជំនួសតំណែងរបស់ Karius ។
ដូច្នេះហើយ ក្រុមហង្សក្រហម Liverpool កំពុងសើរើអ្នកចាំទី សារជាថ្មី ដើម្បីពង្រឹងឲ្យមានភាពរឹងមាំ នៅតំបន់ការពារចុងក្រោយរបស់ពួកគេ កុំឲ្យថ្លោះធ្លយដូចការប្រកួតជាមួយ Real Madrid ទៀត។
មតិយោបល់