ព័ត៌មានជាតិ

ស៊ុត២គ្រាប់ វគ្គផ្តាច់ព្រ័ត្រ តម្លៃខ្លួន Bale ឡើងក្រឺតៗ

បន្ទាប់ពីទាត់បាល់​បញ្ចូលទី ២គ្រាប់ យ៉ាងអស្ចារ្យ ជួយឲ្យក្រុម Real Madrid យកឈ្នះ​ក្រុមហង្សក្រហម Liverpool ៣-១ ពេលនេះ Gareth Bale ក្លាយជាម្ចាស់ជើងឯក Champion League រួចមក កីឡាករដែលបាត់បង់ប្រជាប្រិយភាព មួយរយ:កន្លងមកនេះ បានចាប់ផ្តើមធ្វើឲ្យពិភពលោក មានការចាប់អារម្មណ៍សារជាថ្មី​ម្តងទៀត។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Sun បានឲ្យដឹងថា ក្រុមបីសាចក្រហម បានត្រៀមទឹកប្រាក់ ប្រមាណជា​​ ២០០លានផោន ដើម្បីទិញយក Gareth Bale ពីក្រុម Real Madrid ។ ការចំណាយច្រើន​លើស​លប់បែបនេះ ដោយសារតែ ខ្សែប្រយុទ្ធអន្តរជាតិវែលរូបនេះ បានបង្ហាញសមត្ថភាព យ៉ាងអស្ចារ្យ ក្នុងការជួយក្រុម Real Madrid គ្រងជើងឯក Champion League ជាលើកទី១៣ នាពេលថ្មីៗកន្លងមកនេះ។

គួរបញ្ជាក់ផងដែរថា កន្លងមកនេះ ក្រុមបីសាចក្រហម Manchester United បានត្រៀមទឹកប្រាក់ត្រឹម ៩០លានផោន ប៉ុណ្ណោះ ក្នុងការតាមប្រមាញ់ Gareth Bale ក៍ប៉ុន្តែ លើកនេះវិញ មិនដូចមុនឡើយ ពោលក្រុមរងជើងឯក Premier League មួយនេះ បានត្រៀមលុយគុណនឹង២ ក្នុងការតាមប្រមាញ់ម្តងទៀត។

ដូច្នេះហើយ លោក Jose Mourinho បានត្រៀមទឹកប្រាក់ ២០០លានផោន ក្នុងការទិញយក Gareth Bale ពីក្រុម Real Madrid ខណ:តម្លៃខ្លួននេះ ថ្លៃជាង​ក្រុម Paris Saint Germain ទិញ Neymar ពីក្រុម Barcelona ទៅទៀត។

មតិយោបល់