ព័ត៌មានកីឡា

Manchester City ត្រៀមទិញខ្សែប្រយុទ្ធវ័យក្មេងបារាំង

ថ្វីបើខ្សែប្រយុទ្ធ មានភាពរឹងមាំហើយក្តី តែក្រុមជើងឯក Premier League មេឃខៀវ Manchester City នៅតែមានបំណងចង់បានខ្សែប្រយុទ្ធបន្ថែមទៀត ដើម្បីមហិច្ចតានៅរដូវកាលក្រោយនេះ។

បើតាមការចុះផ្សាយរបស់ Manchester Evening News បានឲ្យដឹងថា ក្រុម​បាល់ទាត់ Manchester City ក្រោមការដឹកនាំរបស់លោក Pep Guadiola កំពុងតែសម្លឹងឃើញខ្សែប្រយុទ្ធមួយរូបទៀតហើយ ដើម្បីយកមកបំពេញតំបន់​ប្រយុទ្ធ ឲ្យកាន់តែរឹងមាំឡើង។ ជាក់ស្តែងណាស់​លោក Pep កំពុងតែរៀបចំការ​ចរចារមួយ ជាមួយក្រុម Paris Saint Germain ដើម្បីទិញយកខ្សែប្រយុទ្ធវ័យ​ក្មេងបារាំង Kylian Mbappe ។

Mbappe ត្រូវបានក្រុម Paris Saint Germain ខ្ចីជើងពីក្រុម Monaco មកដោយសន្យាទិញយកក្នុងតម្លៃ ១៧៧លានអឺរ៉ូ ក្នុងរដូកាលថ្មីនេះ។ យ៉ាងណាវិញ ក្រុម Manchester City ហាក់​ពេញចិត្តចំពោះ ខ្សែប្រយុទ្ធវ័យក្មេងបារាំងរូបនេះយ៉ាងខ្លាំង ដោយមានបំណង​មិនចង់ឲ្យក្រុម Paris Saint Germain នាំយកផ្តាច់ឡើយ ដោយលោក Pep Guadiola ចង់ប្រជែងយក Mbappe មកកាន់ Etihard វិញ។

តាមរយៈមហិច្ចតានេះដែរ ក្រុម Manchester City ចង់បាន Kylian Mbappe ម្នាក់ទៀត មកពង្រឹងតំបន់ប្រយុទ្ធ ដើម្បីអាចធ្វើឲ្យក្រុមមួយនេះ មានលទ្ធផលល្អ នៅ Champion League ជាងរដូវកាលនេះ​ខណៈលោក Pep Guadiola បរាជ័យម្តងរួចមកហើយកាលពីរដូវក្តៅមុន។

មតិយោបល់