ព័ត៌មានសុខភាព

៤សញ្ញា ក្រពេញទីរ៉ូអ៊ីតរបស់អ្នកមានសុខភាពមិនល្អ ត្រូវទៅជួបគ្រូពេទ្យភ្លាម!

ក្រពេញទីរ៉ូអ៊ីត មានតួនាទីសំខាន់ខ្លាំងណាស់ក្នុងការបញ្ចេញអ័រម៉ូន ជួយជំរុញដល់ការរំលាយអាហារ និងដំណើរការជាច្រើនទៀត។

ជនជាតិអាមេរិកប្រហែលជា ២០លាននាក់ បានទទួលរងពីជំងឺមួយចំនួនដែលទាក់ទងទៅនឹងបញ្ហាក្រពេញទីរ៉ូអ៊ីត ប៉ុន្តែ៦០ភាគរយនៃពួកគេ មិនដឹងថាមានបញ្ហានេះឡើយ។ ដូច្នេះ ប្រសិនបើអ្នកសង្កេតឃើញរាងកាយបង្ហាញរោគសញ្ញាដូចខាងក្រោម សូមប្រញាប់ទៅជួបគ្រូពេទ្យភ្លាម។

១.ស្បែកស្ងួត និងប្រេះ
ការស្រាវជ្រាវដែលចេញផ្សាយនៅក្នុងទស្សនាវដ្តី Clinical Endocrinology & Metabolism បានបង្ហាញថា ការថយចុះនៃសកម្មភាពក្រពេញទីរ៉ូអ៊ីត ធ្វើឲ្យកោសិកាស្បែកប្រែកក្លាយទៅជាស្ងួត និងប្រេះបែកស្រកា។

២.ជ្រុះសក់
លោកវេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Chicago ជឿជាក់ថា កំណើននៃសក់ គឺអាស្រ័យទៅលើមុខងារនៃក្រពេញទីរ៉ូអ៊ីត។

ការផ្លាស់ប្តូរនៃកម្រិតអ័រម៉ូន ដែលផលិតដោយក្រពេញទីរ៉ូអ៊ីត អាចនាំឲ្យមានការប្រែលប្រួលចំពោះការលូតលាស់នៃសក់។ ការផលអ័ម៉ូនលើស អាចបណ្តោលឲ្យសក់ស្តើង ហើយនៅពេលដែលកង្វះអ័រម៉ូនអាចបណ្តោលឲ្យជ្រុះសក់អស់តែម្តង។

៣.មានអារម្មណ៍ត្រជាក់ និងបែកញើសខុសធម្មតា
ក្រពេញទីរ៉ូអ៊ីត ជាអ្នកទទួលខុសត្រូវចំពោះសីតុណ្ហភាពក្នុងរាងកាយ ប្រសិនបើការផលិតអ័រម៉ូនកើនឡើង វាក៏បង្កើនអត្រាកម្តៅនៃរាងកាយ ដែលធ្វើអ្នកមានអារម្មណ៍ក្តៅ និងបែកញើស។

លោកវេជ្ជបណ្ឌិត EndocrineWeb ដែលជាជំនួយការផ្នែកវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ Northwestern នៃទីក្រុង Chicago បានបង្ហាញថា នៅពេលដែលក្រពេញទីរ៉ូអ៊ីតដំណើរការច្រើនហួសប្រមាណ រាងកាយនឹងទទួលរងពីភាពតានតឹង ញ័រដៃ បែកញើសច្រើន និងគេងមិនលក់…។

៤.ឡើងទម្ងន់ ឬបាត់បង់ទម្ងន់ខុសប្រក្រតី
អ័រម៉ូនទីរ៉ូអ៊ីត គឺជាអ្នកទទួលខុសត្រូវចំពោះការបម្លែងមេតាប៉ូលិសនៃរាងកាយ។ ចំនួននៃអ័រម៉ូនទីរ៉ូអ៊ីត ដែលផលិតបានទាបជាងធម្មតា អាចកាត់បន្ថយការរំលាយអាហារ និងការដុតបំផ្លាញកាឡូរីនៅក្នុងរាងកាយ ដែលជាហេតុធ្វើឲ្យអ្នកឡើងទម្ងន់។

ក្នុងករណីអ័រម៉ូនទីរ៉ីអ៊ីត នៅក្នុងរាងកាយផលិតសើសកម្រិត អ្នកនឹងស្រកទម្ងន់វិញ៕

ដកស្រង់ពី៖ soha

មតិយោបល់