ភ្នំពេញៈ នៅថ្ងៃទី៣១ ខែឧសភា និងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី បានសហកាជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះត្រួតពិនិត្យគោលដៅ ចំនួន ៣ទីតាំង ឃាត់បានជនជាតិវៀតណាមចំនួន ១៦នាក់ ស្រី៥នាក់ ដែលបានលួចចូលមកស្នាក់នៅ និងប្រកបមុខរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ បានបញ្ជូនមកកាន់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីពិនិត្យឯកសារនិងសាកសួរតាមនីតិវិធី ក្នុងនោះរួមមាន៖
១-សិប្បកម្មឈើ ផ្លូវលេខ១០៣, ១០៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ឃាត់បានជនជាតិវៀតណាមចំនួន៨នាក់ ស្រីម្នាក់។
២-ផ្លូវជាតិលេខ៥ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឃាត់បានជនជាតិវៀតណាមចំនួន៣នាក់ (ស្រី)
៣-តាមហាងកាហ្វេ(ក្បែរវត្តភ្នំ) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃាត់បានជនជាតិវៀតណាមចំនួន៥នាក់ ស្រីម្នាក់៕
ព័ត៌មានជាតិ
មតិយោបល់