ព័ត៌មានកីឡា

CR7 ស៊ុត Hat trick តាមស្មើគោជល់អេស្ប៉ាញចុងម៉ោង

កំពូលខ្សែប្រយុទ្ធ របស់ក្រុមអធិរាជស Real Madrid កីឡាករ Cristiano Ronaldo បានធ្វើឲ្យមានការភ្ញាកមផ្អើលយ៉ាងខ្លាំង ក្នុងការប្រកួតជាមួយអេស្ប៉ាញ​យប់មិញនេះ ដោយកីឡាករវ័យ ៣៣ឆ្នាំរូបនេះ ស៊ុតបាន៣គ្រាប់ តាមស្មើក្រុមជើង​ខ្លាំងអេស្ប៉ាញ បានវិញ នៅចុងម៉ោងតង់ទី២។

ថ្វីបើមិនអាចជួយ ពរទុយហ្គាល់ ឲ្យទទួលបាន៣ពិន្ទុ ក្នុងការប្រកួតបើកឆាក ក្តី តែកំពូលខ្សែប្រយុទ្ធ ស៊ុតមិនសំចៃ Criatiano Ronaldo នៅតែជាវីវបុរសរបស់​ជម្រើសជាតិដដែល តាមរយ:ការជួយពរទុយហ្គាល់រកបាន ១ពិន្ទុពីក្រុមគោជល់​អេស្ប៉ាញ។ Ronaldo បានស៊ុតនាំមុខអេស្ប៉ាញមុន តាំងពីនាទីទី៤ ដោយការទាត់បាល់ ១១ម៉ែត្រ ខណ:​ Diego Costa ស៊ុតតាមស្មើវិញ នៅនាទីទី២៤ តែនៅចុងម៉ោងតង់ទី១ នាទីទី៤៤ Ronaldo ស៊ុតពីលើដំបូងទូក​បញ្ចូលទីនាំមុខជាថ្មីវិញ។

ឈានចូដល់តង់ទី២ អេស្ប៉ាញ ស៊ុតបាន២គ្រាប់ភ្លាមៗ​វិញ តាមរយ:ការស៊ុតគ្រាប់ទី២ របស់ Diego Costa នៅនាទីទី៥៥ និងការទាត់បាល់ពីលើដំបូងទូកបុកបង្គោលទីចូលរបស់កីឡាករ Nacho Fernandez នៅនាទីទី៥៨ ជាហេតុធ្វើឲ្យអេស្ប៉ាញ នាំមុខ ៣-២ វិញ។ យ៉ាងណា​វិញ នៅចុងម៉ោងទៅហើយនោះ ពោលនៅនាទីទី៨៨ Cristiano Ronaldo ស៊ុតបាន Free Kick យ៉ាងអស្ចារ្យតាមស្មើឲ្យក្រុមជម្រើសជាតិ ពរទុយហ្គាល់​វិញ។

ដូច្នេះហើយ ចប់ការប្រកួត ៩០នាទីពេញ ពរទុយហ្គាល់ និងអេស្ប៉ាញ ចែកគ្នាម្នាក់ ១ពិន្ទុ បន្ទាប់ពីលេងបានស្មើគ្នា ៣-៣ ខណ:អ៊ីរ៉ង់ ឈរកំពូលតារាងបណ្តោះអាសន្ន​ក្រោយពីឈ្នះ ម៉ូរ៉ុកូ ១-០ នៅចុងម៉ោង។

//www.youtube.com/watch?v=93YsdMdmWKo

មតិយោបល់