ក្រុម U23 របស់ប្រេស៊ីលបានត្រឹមតែស្មើជាមួយក្រុម U23 របស់អាហ្វ្រិកខាងត្បូងប៉ុណ្ណោះ ក្នុងការប្រកួតបើកឆាកពូល A នៃព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅដែលធ្វើឡើងនៅទីក្រុង Rio ប្រទេសប្រេស៊ីល។
ក្នុងការប្រកួតនោះដែរ Neymar គ្មានឱកាសទម្លុះខ្សែការពាររបស់អាហ្វ្រិកបានសម្រេចនោះទេ បើទោះបីជាការប្រកួតនេះ ម្ចាស់ផ្ទះគ្របដណ្ដប់បានយ៉ាងខ្លាំងក៏ដោយ។ ប្រេស៊ីលដែលពោរពេញទៅដោយ កីឡាករល្អៗ លេងនៅតំបន់អឺរ៉ុបដូចជា Neymar , Gabriel Jesus និង Gabriel Barbosa ជាដើមនោះ ហាក់លេងមិនទាន់ត្រូវជើងគ្នានោះទេ បើទោះបីជាក្រុមអាហ្វ្រិកបាត់បង់កីឡាករម្នាក់នៅត្រឹមនាទី៥៩ តែនៅមិនអាចរកគ្រាប់បាល់បាន។សូមបញ្ជាក់ថាការប្រកួតបាល់ទាត់នៅអូឡាំពិកនេះ បានបែងចែកជា៤ពូល មួយពូលមាន៤ក្រុម ហើយក្រុមម្ចាស់ផ្ទះនៅពូល A ជាមួយក្រុមដាណឺម៉ាក់ អាហ្វ្រិកខាងត្បួង និងអឺរ៉ាក់៕
មតិយោបល់