ព័ត៌មានកីឡា

CNM អាចធ្វើព្យុះធ្វើភ្លៀង នៅស្កុតលែន បានឬទេយប់នេះ

សម្រាប់ការប្រកួត វគ្គចែកពូល Champion League យប់នេះ ក្រុមដែលគួរឲ្យចាប់អារម្មណ៍ បន្ទាប់ពី Barcelona និង Juventus នោះ គឺការប្រកួតរវាងក្រុម Celtic និងក្រុម Paris Saint Germain ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកទស្សនាបាល់ទាត់ ជុំវិញពិភពលោក។

ជាក់ស្តែងណាស់ លុយយ៉ាងសម្បើម ដែលក្រុម Paris Saint Germain បានចំណាយនារដូវក្តៅកន្លងមកនេះ នឹងស្តែងឲ្យឃើញលទ្ធផល នៅយប់នេះជាក់ជាមិនខាន។ ជាការពិតណាស់ PSG ចង់ឈ្នះពាន Champion League យ៉ាងខ្លាំង ដោយបានធ្វើឲ្យក្លុបអ្នកមានបារាំងមួយនេះ ចំណាយលុយសន្ធឹកសន្ធាប់ ក្នុងការទិញយកខ្សែប្រយុទ្ធ Neymar និង Kylian Mbappe ។ យ៉ាងណាវិញសម្រាប់យប់នេះ ខ្សែប្រយុទ្ធជួរមុខទាំង៣ រួមមាន Edinson Cavani, Neymar និង Kylian Mbappe នឹងក្លាយជាកីឡាករដ៍គ្រោះថ្នាក់ សម្រាប់ក្រុម Celtic នាយប់នេះ។

ចំណែកក្រុម Celtic វិញ ថ្វីបើមិនមានកីឡាករឆ្នើម ដែលមានតម្លៃខ្លួនថ្លៃដូចក្រុម PSG ក៍ដោយ តែក្រុមដែលមានមូលដ្ឋាន នៅប្រទេសស្កុតលែនមួយនេះ គឺជាក្រុមដ៍រឹងមាំមួយ កម្រមានក្រុមណាដែលងាយស្រួលក្នុងការយកឈ្នះ ក្នុងទឹលដីរបស់ក្រុមមួយនេះឡើយ។ ម្យ៉ាងវិញទៀត Celtic លេងដោយមានទំនុកចិត្តខ្ពស់ ដោយពួកគេសង្ឃឹមថា នឹងទទួលបាន ៣ពិន្ទុពីការប្រកួតនេះ។ ចំណែកក្រុម Paris Saint Germain វិញ ក៍មានក្តីសង្ឃឹមក្នុងការដណ្តើម ៣ពិន្ទុពីការប្រកួតនេះដែរ ព្រោះថា តាមរយៈភាពខ្លាំងក្លានៅតំបន់ប្រយុទ្ធអាចឲ្យពួកគេរកគ្រាប់បាល់បាន លើក្រុម Celtic ។

ដូច្នេះហើយ រង់ចាំមើលថា តើរវាងក្រុម Celtic និង Paris Saint Germain ក្រុមណាដែលទទួលបាន ៣ពិន្ទុ ពីការប្រកួតនេះ ឬក៍ចែកគ្នាម្នាក់១ពិន្ទុ ត្រឡប់ទៅផ្ទះវិញ។

មតិយោបល់