ព័ត៌មានកីឡា

Harry Kane រកបាន២គ្រាប់ ក្នុងជំនួបបើកឆាក

ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur កីឡាករ Harry Kane ពិតជាធ្វើបានយ៉ាងល្អ ដោយជួយក្រុមជម្រើសជាតិអង់គ្លេស ឲ្យទទួលបាន ៣ពិន្ទុ ក្នុងការប្រកួតបើកឆាក World Cup ។

វាពិតជារឿងដ៍សំណាងមួយសម្រាប់អង់គ្លេស ដែលអាចរកបាន ៣ពិន្ទុ ក្នុងការប្រកួតដំបូងរបស់ពួកគេ ខណ:ការប្រកួតជិតចប់ទៅហើយនោះ អង់គ្លេស អាចយកឈ្នះបានវិញ។ ជាក់ស្តែងណាស់ ខ្សែប្រយុទ្ធមុតស្រួច Harry Kane ស៊ុតបើកឆាក នាំមុខមុន តាំងពីនាទីទី១១ ក្នុងការផ្តល់ក្តីសង្ឃឹមឲ្យអង់គ្លេស ក៍ប៉ុន្តែ នៅនាទីទី៣៥ ទុយនេស៊ី អាចវាយបកតាមស្មើមកវិញ ដែជាការស៊ុតបាល់ពិន័យ ១១ម៉ែត្ររបស់កីឡាករ Ferjani Sassi ។ យ៉ាងណាវិញ ក្តីសង្ឃឹមរបស់អង់គ្លេស មិនទាន់បញ្ចប់ឡើយ ពោលនៅនាទីទី ៩០+១ ទៅហើយនោះ Harry Kane ដដែល ពិតជាធ្វើបានយ៉ាងល្អ ដោយអាចតែតបាល់បញ្ចូលទី ជួយឲ្យអង់គ្លេសយក​ឈ្នះ ទុយនេស៊ី ទាំងផិតផើយ ២-១ ។

ដូច្នេះហើយ តោកំណាចអង់គ្លេស ទទួលបាន ៣ពិន្ទុ ពីការប្រកួតបើកឆាករបស់​ពួក​គេ បើទោះបីជា ការឈ្នះទាំយ៉ាប់យឺនក្តី តែវាជាក្តីសង្ឃឹមមួយ សម្រាប់អង់គ្លេស​ក្នុងការឡើងទៅកាន់វគ្គបន្តទៀត។

//www.youtube.com/watch?v=EgKucZcXVQM

មតិយោបល់