នេះគឺជារឿងដ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងសារជាថ្មី ចំពោះក្រុមជម្រើសជាតិអាហ្សង់ទីន បន្ទាប់ពីបើកឆាកបានត្រឹមស្មើអ៊ីស្លង់ ខណៈពេលនេះ មកទទួលបរាជ័យក្រោមថ្វីជើងក្រុមក្រូអាតយ៉ាងចាស់ដៃទៀត។
ជាក់ស្តែងណាស់ អាហ្សង់ទីន បានរងការបរាជ័យសឹងមិនគួរឲ្យជឿ ក្រោមថ្វីជើង ក្រូអាត រហូតដល់ទៅ ៣-០ ដែលពួកគេមិនអាចតដៃវិញបានឡើយ សូម្បី១គ្រាប់។ ៣គ្រាប់របស់ក្រូអាត សុទ្ធសឹងរកបាន នៅតង់ទី២ ទាំងអស់ ពោលស៊ុតបានដោយកីឡាករ Ante Rebic នៅនាទីទី៥៣, Luka Modric នៅនាទីទី៨០ និងគ្រាប់បាល់ចុងក្រោយ រកបានដោយកីឡាករ Ivan Rakitic នៅនាទីទៅ ៩០+១ ។
តាមរយៈលទ្ធផលនេះដែរ បានធ្វើឲ្យអាហ្សង់ទីន ឍអាចប្រឈមមុខនឹងការជ្រុះចេញពី ពានរង្វាន់ World Cup នេះដោយរង់ចាំអ៊ុតមើលលទ្ធផល របស់អ៊ីស្លង់ជាមួយ នីហ្សេរីយ៉ា យប់នេះសិន។ ប្រសិនបើ អ៊ីស្លង់ ឈ្នះវិញ អាហ្សង់ទីន មានភាគរយតិចណាស់ ក្នុងការឡើងទៅវគ្គបន្ត ព្រោះថា ក្រូអាត ឡើងដោស្វ័យប្រវត្តិហើយ ទំនងជាពួកគេមិនឲ្យអាហ្សង់ទីនជាក្រុមខ្លាំងឡើងឡើយ ច្បាស់ជាផ្តល់ឱកាសឲ្យអ៊ីស្លង់ ជាក់ជាមិនខាន។
ដូច្នេះហើយ អាហ្សង់ទីន ត្រូវរង់ចាំអ៊ុតមើល ការប្រកួតរវាងអ៊ីស្លង់ និងនីហ្សេរីយ៉ាចាំបាច់បំផុត ដោយរំពឹងថា ក្រុមទាំង២នេះ បានត្រឹមស្មើគ្នា ឬនីហ្សេរីយ៉ាជាអ្នកឈ្នះ ដោយមិនចង់ឃើញ អ៊ីស្លង់ឈ្នះឡើយ។
https://www.youtube.com/watch?v=FQ-ue9-eoEY
មតិយោបល់