ព័ត៌មានកីឡា

១គ្រាប់ របស់ Mbappe បានធ្វើឲ្យបារាំង កក់កៅអីវគ្គ ១៦ក្រុម

ក្រុមជម្រើសជាតិបារាំង ថ្វីបើស៊ីគូប្រកួតមិនច្រើនគ្រាប់ក្តី តែក្រុមសម្បូរថ្នាលយុវជន វ័យក្មេងមួយនេះ បានបោះជំហាន ឈានទៅកាន់វគ្គបន្តហើយ ក្រោយពីយកឈ្នះប៉េរ៉ូ យ៉ាងតានតឹង ក្នុងលទ្ធផល ១-០ ។

បារាំង គឺជាក្រុមទី៣ ហើយ ដែលបានកក់កៅអី ទៅកាន់វគ្គ ១៦ក្រុមចុងក្រោយ បន្ទាប់ពី ម្ចាស់ផ្ទះរុស្ស៊ី និងអ៊ុយរ៉ាហ្គាយ បន្ទាប់ពីឈ្នះការប្រកួត ២លើកជាប់ៗគ្នា ​កន្លងមកនេះ។ ជាការពិតណាស់ ១គ្រាប់របស់ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe នៅនាទីទី៣៤ បានធានា កៅអីសុវត្ថិភាពមួយ ដលជម្រើសជាតិបារាំង ដោយមិនរង់ចាំការប្រកួតក្រោយទៀតឡើយ។ យ៉ាងណាវិញ ក្នុងពូលC នេះដែរ ក្រៅពីបារាំង ដែលបានឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយនោះ រវាងដាណឺម៉ាក ជាមួយ អូស្ត្រាលី ត្រូវអ៊ុតមើលការប្រកួតចុងក្រោយរបស់ពួកគេសិន ខណៈដាណឺម៉ាក ត្រូវជួបបារាំង មាន៤ពិន្ទុក្នុងដៃ ស្របពេលដែលអូស្ត្រាលី ជួបប៉េរ៉ូ មានត្រឹម ១ពិន្ទុប៉ុណ្ណោះ។ តាមរយៈពិន្ទុក្នុងដៃ បែបនេះ ដាណឺម៉ាក មានភាគរយខ្ពស់ ក្នងការឡើងទៅកាន់វគ្គបន្ត ពោលត្រូវការត្រឹមស្មើប៉ុណ្ណោះ ចំណែក​អូស្ត្រាលីវិញ ចាំបាច់ត្រូវឈ្នះ ឲ្យច្រើនគ្រាប់ តែដាណឺម៉ាកត្រូវតែចាញ់បារាំង ទើបសង្ឃឹម។

ដូច្នេះហើយ ក្រុមជម្រើសជាតិបារាំង បានសម្រេចបឲណងឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយហើយ ក្រោយពីឈ្នះ ២ប្រកួតជាប់គ្នា ខណៈការប្រកួតក្រោយ​នេះ មិនសំខាន់ឡើយ សម្រាប់បារាំង។

https://www.youtube.com/watch?v=IqEIPD6_mKs

មតិយោបល់