កាលពីយប់ថ្ងៃអាទិត្យ ទី២២ ខែមេសា ឆ្នាំ២០១៨ ក្រុមបាល់ទាត់ ណាហ្គាវើល បានផ្ដួល អាស៊ីអឺរ៉ុបយូណាយធីត ៣ទល់០ នៃសប្តាហ៍ទី៥ បន្តគ្រងកំពូលតារាង នាក្របខណ្ឌកំពូលកម្ពុជា រដូវកាល ២០១៨ នៅពហុកីឡដ្ឋានជាតិ។
ក្រោយពី អាស៊ីអឺរ៉ុប បានផ្តួលក្រុមចំណូលថ្មីតែមិនដែលចាញ់ វិសាខា ឲ្យស្គាលរស់ជាតិបរាជ័យរួចមក ពេលនេះក្រុមដែលកំពុងឡើងជើង ត្រូវបាន ណាហ្គាលវើល បំបាក់វិញម្តង ដោយ ៣ គ្រាប់របស់ក្រុមកំពូលតារាងរកបានពីសំណាក់កីឡាករ សុះ ស៊ូហាណា នៅនាទី ៥៨ ហើយឈានដល់នាទី ៨៨ ខ្សែបម្រើជប៉ុន Inui Tasuro បន្ថែមមួយគ្រាប់ទៀត នឹងកីឡាករកូនកាត់ខ្មែរ បារាំង គួច ដានី រកបានមួយគ្រាប់នៅនាទី ៩០៎។
ឆ្លងកាត់ការប្រកួត ៥ សប្តាហ៍មកនេះ ណាហ្គាវើល រកបានជ័យជម្នះ ៤ ដង ស្មើម្តង នឹងមិនដែលចាញ់ កំពុងមាន ១៣ ពិន្ទុក្នុងដៃ ស្របពេលដែលក្រុមតាមពីក្រោយ បឹងកេត មានពិន្ទុស្មើគ្នាដែរ ខណៈដែល អាសុីអឺរ៉ុប ស្ថិតនៅលេខ ៨ មាន ៦ ពិន្ទុ៕
មតិយោបល់