សោកស្តាយដែល Yaya Toure បានសម្រេចចិត្តចាកចេញពី លីគកំពូល Premire League របស់អង់គ្លេស បន្ទាប់ពី Manchester City មិនព្រមបន្តកុងត្រាថ្មីដល់កីឡាកររូបនេះ ហើយក៏សម្រេចចិត្តទៅចូលរួមក្លិបនៅប្រទេស តួកគី ដោយមិនមានតម្លៃខ្លួន។
ការសម្រេចចិត្តចាកចេញពី Manchester City របស់កីឡាករកូឌីវ័រ វ័យ ៣៣ឆ្នាំរូបនេះ បានក្លាយជាការសោកស្តាយដ៍ធំមួយសម្រាប់អ្នកគាំទ្រ Manchester City ខណះកីឡាករចំណាស់រូបនេះធ្លាប់បានជួយក្លឹបយ៉ាងច្រើន។ Yaya Toure នឹងទៅកាន់ក្លឹប Galatasaray របស់តួគី ដោយគ្មានតម្លៃខ្លួនឡើយ ដែលនេះគឺជាលើកដំបូងសម្រាប់កីឡាករនៅលីគកំពូលអង់គ្លេស ដែលចាកចេញដោយមិនមានតម្លៃខ្លួនបែបនេះ។
ជាការពិតណាស់ ការសម្រេចចិត្តដើរចេញពីក្លឹបដែល Yaya Toure បានជួយឲ្យល្បីល្បាញនេះ វាគឺជាជម្រើសរបស់គាត់ ដោយសារក្លឹប Manchester City មិនព្រមបន្តកុងត្រាថ្មីឲ្យគាត់ ហើយក្លឹបក៍មិនបាននិយាយអ្វីពីអនាគត់របស់រូបគេនៅ Manchester City ទៀតឡើយ។ Yaya Toure នឹងផុតកុងត្រាជាមួយ Manchester City នៅចប់រដូវកាលនេះ ហើយគាត់ក៍នឹងទៅកាន់តួគី ដើម្បីចាប់ផ្តើមអនាគត់ថ្មីជាមួយ Galatasaray ។ នេះបើតាម Turkish Outlet បានឲ្យដឹងថា វត្តមានរបស់ Yaya Toure អាចមកជំនួសកន្លែងរបស់ Wesley Sneijder ដែលនឹងចាកចេញនៅរដូវក្តៅនេះ។
នៅរដូវកាលនេះ Yaya Toure បានបង្ហាញខ្លួនឲ្យ Manchester City ២៨ប្រកួត ស៊ុតបាន ៦គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ៣លើក។
មតិយោបល់