ព័ត៌មានកីឡា

Marcos Rojo ក្លាយជាវីរបុរសរបស់អាហ្សង់ទីន

ថ្វីដ្បិតលេងក្នុងនាមជាខ្សែការពារក្តី តែកីឡាកររបស់ ក្រុមបីសាចក្រហម Manchester United ខ្សែការពារ Marcos Rojo ធ្វើបានយ៉ាងល្អ ដោយឡើង​ទៅស៊ុតបញ្ចូលទីចុងម៉ោងយកឈ្នះក្រុមនីហ្សេរីយ៉ា ដើម្បីបន្តទៅកាន់វគ្គ ១៦ក្រុម​ចុងក្រោយទៀត។

នេះគឺជាការប្រកួតដ៍តាមតឹងមួយសម្រាប់អាហ្សង់ទីន ក្នុងការប្រជែងយកកៅអី ឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយបន្តទៀត បន្ទាប់ពីយកឈ្នះយ៉ាងតានតឹង ២-១ លើក្រុមនីហ្សេរីយ៉ា។ ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមអ្នកមានបុណ្យ Barcelona កីឡាករ Lionel Messi ស៊ុតនាំមុខតាំងពីនាទីទី១៤ ដែលធ្វើឲ្យអាហ្សង់ទីន នាំមុខមុនក្នុងតង់ទី១ ដោយលទ្ធផល ១-០ ។ ក៍ប៉ុន្តែ នៅនាទីទី៥១ កីឡាករ Victor Moses បានស៊ុតបាល់ ១១ម៉ែត្រ ជួយឲ្យក្រុមនីហ្សេរីយ៉ា តាមស្មើអាហ្សង់ទីន ១-១ ជាហេតុធ្វើឲ្យការប្រកួត កាន់តែតានតឹងយ៉ាងខ្លាំង​សម្រាប់អាហ្សង់ទីន។ យ៉ាងណាវិញ នៅនាទីទី៨៦ កៀកនឹងបញ្ចប់ការប្រកួតទៅ​ហើយនោះ ខ្សែការពារ Marcos Rojo បានឡើងទៅស៊ុតបញ្ចូលទី ជួយក្រុម​អាហ្សង់ទីន យកឈ្នះ ២-១ លើក្រុមនីហ្សេរីយ៉ាវិញ បន្តឡើងទៅកន់វគ្គ ១៦ក្រុម​ចុងក្រោយទៀត។

ដូច្នេះហើយ អាហ្សង់ទីន នឹងបន្តជួបក្រុមលេខ១ ពូលC មាន់គកបារាំង នៅវគ្គ ១៦ក្រុមចុងក្រោយ ខណ:ក្រូអាតវិញ ត្រូវជួបក្រុមលេខ២ ពូលC ដាណឺម៉ាក នៅវគ្គ​បន្តនេះ។

//www.youtube.com/watch?v=Z5jkyWyTnbk

មតិយោបល់