ការប្រកួតសប្តាហ៍ទី១ នៃក្របខណ្ឌកំពូលអង់គ្លេស Premier League បានបញ្ចប់ទៅ ដោយបន្សល់ទុកព្រឹត្តិការណ៍ សំខាន់ៗជាច្រើន ដែលបានកើតឡើងនាចុងសប្តាហ៍កន្លងទៅនេះ។
ក្នុងចំណោមរឿងរ៉ាវដែលបានកើតឡើងនោះដែរ យើងសង្កេតឃើញថា អ្នកចាំទីអន្តរជាតិភីលីពីន Neil Etheridge មិនត្រឹមតែជាអ្នកចាំទីអាស៊ីអាគ្នេយ៍ដំបូងគេ ដែលបានឈានជើងទៅលេងក្នុងក្របខណ្ឌកំពូលអង់គ្លេស Premier League ឡើយ អ្នកចាំទីរូបនេះ បានក្លាយជាអ្នកចាំទីដំបូងគេបង្អស់ ដែលសង្រ្គោះបាល់ ១១ម៉ែត្រ ពីការស៊ុតបញ្ចូលទីរបស់គូបដិបក្ខបាន។
ថ្វីបើ Neil បានធ្វើឲ្យរបូតគ្រាប់បាល់ដល់ទៅ២គ្រាប់ ក្នុងការលេងឲ្យក្រុម Cardiff ចាញ់ម្ចាស់ផ្ទះ AFC Bournemouth ២-០ ក៍ដោយ តែរូបគេធ្វើបានយ៉ាងល្អវិញ តាមរយៈការសង្រ្គោះបាល់ ១១ម៉ែត្រ ដែលជាគ្រាប់បាល់គ្រោះថ្នាក់បំផុតបានវិញ។ គួរបញ្ជាក់ផងដែរថា Neil Etheridge គឺជាកីឡាករនៅតំបន់អាស៊ីដំបូងគេហើយ ដែលមានឱកាសលេងនៅក្របខណ្ឌដ៍ធំ និងល្បីល្បាញពេញពិភពលោកបែបនេះ ខណៈតំបន់អាស៊ីអាគ្នេយ៍ មិនសូវរីកចម្រើនខ្លាំង ដូចនៅអាស៊ីបូព៌ា និងមជ្ឈិមបូព៌ាឡើយ។
ដូច្នេះហើយ Neil Etheridge មិនត្រឹមតែមានឱកាសលេងក្នុងក្របខណ្ឌកំពូលអង់គ្លេសឡើយ កីឡាករភីលីពីនរូបនេះ ក៍កំពុងតែលើកមុខមាត់តំបន់អាស៊ីអាគ្នេយ៍ ឲ្យទទួលការចាប់អារម្មណ៍ពីសំណាកតំបន់អឺរ៉ុបផងដែរ។




មតិយោបល់