ព័ត៌មានកីឡា

Rooney យល់ព្រមចុះកុងត្រា រយៈពេល ២ឆ្នាំជាមួយ DC United

ខ្សែប្រយុទ្ធក្រុម Everton កីឡាករ Wayne Rooney បានសម្រេចចិត្តក្នងការ​យល់ព្រមចុះកុងត្រា រយៈពេល២ឆ្នាំជាមួយក្រុម DC United នៅសហរដ្ឋអាមេរិក​ហើយ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Sky Sports បានឲ្យដឹងថា ក្រុម DC United ជិតដល់ពេលដែលទទួលបាន ខ្សែប្រយុទ្ធឆ្នើម Wayne Rooney ហើយ​នាពេលនេះ។ ក្នុងនោះដែរ Wayne Rooney ហាក់មិនចង់បន្តអាជីព នៅអង់គ្លេសទៀតឡើយ ដោយកីឡាកររូបនេះ ចង់ប្រើអាជីពចុងក្រោយលំហែរកំ​សាន្តនៅសហរដ្ឋអាមេរិក ដូចកីឡាករជាច្រើនរូបផ្សេងទៀត ដែលមានវ័យចំណាស់​ទៅ។ ថ្វីបើ ការចុះកុងត្រា​ មិនទាន់កើតឡើងក្តី តែមិនដល់រយៈពេល ២ថ្ងៃទៀតទេ​ Rooney នឹងចុះកុងត្រា ជាមួយ DC United តែម្តង ព្រោះថាទាំងក្លិប និងកីឡាករ បានឈានដល់ការយល់ព្រមទាំងសងខាងហើយ។

ដូច្នេះហើយ រដូវកាលក្រោយអ្នកគាំទ្រ Wayne Rooney លែងបានឃើញវត្តមាន​របស់ កីឡាកររូបនេះ នៅ Premier League ទៀតហើយ ខណៈកីឡាកររូបនេះ សម្រេចចិត្តទៅចូលរួមជាមួយ DC United វិញ។

មតិយោបល់