បន្ទាប់ពីជ្រុះចេញពីព្រឹត្តិការណ៍ World Cup ត្រឹមវគ្គ ១៦ក្រុមចុងក្រោយក្រោមថ្វីជើង បារាំង បានធ្វើឲ្យក្រុម ជម្រើសជាតិអាហ្សង់ទីន ចង់បានលោក Pep Guadiola ទៅដឹកនាំជំនួសលោក Sampaoli វិញ។
អាហ្សង់ទីន មិនមែនទើបតែធ្វើមិនបានល្អឡើយ នាវគ្គ ១៦ក្រុមចុងក្រោយ នោះទេ ក្រុមដែលពោរពេញទៅដោយ Super Star មួយនេះ ធ្វើមិនបានល្អតាំងពីក្នុងពូលមកម្លេះ ដែលធ្វើឲ្យពួកគេឡើងទាំងត្រដាបត្រដួសបំផុត។ យ៉ាងណាវិញ ប្រឈមមុខស្ថានភាព បច្ចុប្បន្ននេះ សហព័ន្ធបាល់ទាត់អាហ្សង់ទីន កំពុងតែទាក់ទង លោក Pep Guadiola ឲ្យមកដឹកនាំវិញ ខណៈលោក Sampaoli មិនអាចធានាកៅអីគ្រូបង្វឹករបស់លោក បានទៀតឡើយ។ ក៍ប៉ុន្តែ លោក Pep Guadiola កំពុងតែជាប់កុងត្រាជាមួយក្រុមជើងឯក Premier League មេឃខៀវ Manchester City ប៉ុន្មានរដូវកាលទៀត។ មិនតែប៉ុណ្ណោះ គ្រូសញ្ជាតិអេស្ប៉ាញរូបនេះ បែរជាមានបំណងចង់ដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញវិញ នៅថ្ងៃខាងមុខ ដែលនេះ មិនមែនជារឿងងាយាស្រួលឡើយ សម្រាប់អាហ្សង់ទីន ក្នយងការចង់បានលោក Pep ។
ដូច្នេះហើយ ក្រុមជម្រើសជាតិអាហ្សង់ទីន មានបំណងចង់បានលោក Pep Guadiola យ៉ាងខ្លាំង ដោយរំពឹងថា នៅពេលខាងមុខនេះ ពួកគេនឹងទទួលបានគ្រូបង្វឹកដ៍ល្អរូបនេះ។




មតិយោបល់