Mascherano សម្រេចចាកចេញពី Barcelona ក្រោយចប់រដូវកាលនេះ

ខ្សែការពារជម្រើសជាតិអាហ្សង់ទីន Javier Mascherano បានសម្រេចចិត្តចាកចេញពីក្រុម FC Barcelona ហើយនៅបញចប់រដូវកាលនេះ ដោយទៅចូលរួមនៅក្របខ័ណ្ឌ MLS Soccer League របស់សហរដ្ឋអាមេរិកវិញ។

ការសម្រេចចិត្តចាកចេញពីក្រុម Barcelona របស់ខ្សែការពារឆ្នើម Javier Mascherano ប្រហែលជាការសម្រេចចិត្តត្រូវមួយហើយ របស់កីឡាករ អាហ្សង់ទីនរូបនេះ ព្រោះថានៅ Barcelona នាពេលនេះ មានកីឡាករខ្សែការពារល្អៗ ជាច្រើនរូបទៅហើយ ដោយមិន​ចាំបាច់មាន Mascherano ក៍បានដែរ។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Sky Sports បានឲ្យដឹងថា ខ្សែការពារវ័យរាងជ្រេ Javier Mascherano បានសម្រេចចិត្តផ្លាស់ទៅលេង នៅសហរដ្ឋអាមេរិកហើយ នៅចប់រដូវកាលនេះ ក្រោយពីកីឡាកររូបនេះ ចប់កុងត្រា​នៅ Barcelona ។

ប្រភពខាងលើនេះ ដដែលបានឲ្យដឹង​បន្ថែមទៀតថា Mascherano មិនមែនមានតែ MLS នោះទេ ដែលចង់បានរូបគេ តែ ខ្សែការពាររូបនេះ បានបដិសេធ មិនទៅចិន កាតា និងលីគកំពូលផ្សេងៗទៀត ដោយសុខចិត្តទៅកាន់ អាមេរិកវិញ។ Mascherano ប្រហែលជាមិនមានសញ្ញាណាមួយនៃការបន្តកុត្រាថ្មី ជាមួយក្រុម Barcelona ឡើយ ទើបកីឡាករអាហ្សង់ទីន​រូបនេះ សុខចិត្តចាកចេញ ពីអេស្ប៉ាញបែបនេះ។ យ៉ាងណាវិញ Mascherano ទៅលេងនៅ MLS Soccer League របស់សរដ្ឋអាមេរិក អាចនឹងក្លាយជាជម្រកថ្មី យ៉ាងល្អ សម្រាប់រូបគេ ព្រោះថាកីឡាករល្បីៗ ជាច្រើនបានទៅលេងនៅទីនោះ មិនខុសពីនៅលីគធំៗ របស់អឺរ៉ុបឡើយ។

ដូច្នេះហើយ Javier Mascherano នឹងលែងមានមុខនៅអេស្ប៉ាញទៀតហើយ នៅរដូវកាលក្រោយ ដោយរូបគេនឹងចាប់ផ្តើមអាជីពថ្មី លើដី​សហរដ្ឋអាមេរិកវិញ។

មតិយោបល់