ព័ត៌មានកីឡា

Ronaldo ប្រាប់មូលហេតុនៃការចាកចេញពី Real Madrid

ការសម្រេចចិត្តទៅចូលរួមជាមួយក្រុមសេះបង្កង់ Juventus របស់កីឡាករ​Cristiano Ronaldo បានធ្វើឲ្យមានការ​លើកឡើងជាច្រើនទាក់ទងបញ្ហានេះ ព្រោះថា Real Madrid ជាទ្រនុំនាំឲ្យកីឡាកររូបនេះ ឈានដល់កម្រិតកំពូល ខណ: បីសាចក្រហម Manchester United និង Paris Saint Gemain សុទ្ធសឹងចង់បានដូចគ្នា។

យ៉ាងណាវិញ ចំពោះបញ្ហានេះដែរ Ronaldo បានឲ្យដឹងតាម ESPN reports ថា៖ ខ្ញុំ ពិតជាស្រឡាញ់ Real Madrid និងអ្នកគាំទ្រខ្លាំងណាស់ ពួកគាត់បានផ្តល់​ភាពកក់ក្តៅ និងការទទួលស្វាគមន៍យ៉ាងល្អ នាពេលកន្លងមកនេះ។ យើងមានរឿងរ៉ាវល្អៗជាច្រើន ជាមួយគ្នា យើងបានឈ្នះពានជាច្រើន ហើយខ្ញុំក៍​ទទួលបានសមិទ្ធិផលជាច្រើននៅទីនេះផងដែរ ដែលវាសុទ្ធសឹងជាអនុស្សាវរីយ៍​ល្អៗមិនអាចបំភ្លេចបាន។ ក៍ប៉ុន្តែ Ronaldo បាននិយាយបន្ថែមទៀតថា៖ ការចំណាយពេល៩ឆ្នាំជាមួយ Real Madrid បានធ្វើឲ្យខ្ញុំ មានភាពរីកចម្រើន​ច្រើន តែខ្ញុំ ត្រូវការផ្លាស់ប្តូរវា ពោលគឺត្រូវស្វែងរកកម្រិតផ្សេងបន្ថែមទៀត ដើម្បិ ផ្លាស់ប្តូរបរិយាកាសបាល់ទាត់​ យើងមិនអាចនៅមួយកន្លែងដដែលៗបានឡើយ។

តាមរយ:ហេតុផលនេះ បង្ហាញឲ្យឃើញថា Cristiano Ronaldo សម្រចចិត្ត​ផ្លាស់ទៅកាន់ Juventus នេះដែរ គឺដើម្បីស្វែងរកភាពល្បីល្បាញជាមួយលីគ​ផ្សេងមួយទៀត ក្រីពីអង់គ្លេស និងអេស្ប៉ាញ ដែលរូបគេធ្លាប់ឆ្លងកាត់នាពេល​កន្លង​មក។

មតិយោបល់