ព័ត៌មានជាតិ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចេញសេចក្តីជូនដំណឹងពីការធ្លាយ Bend និងគុណភាពទឹកដែលមានសភាពល្អក់កករ

ភ្នំពេញៈ យោងតាមផេក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹង ដល់អតិថិជនអោយបានជ្រាបថា ដោយសារមានការលេចធ្លាយ Bend ទំហំ ១៦០មម នៅលើផ្លូវ៧៧BT សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលតម្រូវអោយក្រុមការងារជំនាញ ផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លី ដើម្បីជួសជុល Bend ដែលលេចធ្លាយនោះ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ ចាប់ពីម៉ោង ១២និង៣០នាទីថ្ងៃត្រង់តទៅ ។

ក្រោយពីការអនុវត្តការងារជួសជុលរួច អាចនឹងបង្កអោយមានទឹកល្អក់កករបន្តិច សូមអតិថិជនមេត្តាបើកបង្ហូរចោលរយៈពេល ១០ ទៅ ១៥នាទី នោះទឹកនឹងល្អឡើងវិញ៕

មតិយោបល់