ព័ត៌មានកីឡា

Marcelo មិនខ្វល់ខ្វាយពីពាក្យចរចាមអារាមរបស់ Cristiano Ronaldo

ខ្សែការពារស្លាបឆ្វេងដ៍ឆ្នើម និងជាអនុប្រធានក្រុម Real Madrid កីឡាករ Marcelo ហាក់មិនសូវខ្វល់ខ្វាយពីពត៌មាន នៃពាក្យចរចាមអារាម នៃការចាកចេញរបស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ឡើយ។

នៅពេលដែលមានការលេចលឺ ពត៌មាននៃការចាកចេញរបស់ Ronaldo ក្រោយពីត្រូវបានចោទប្រកាន់ពីរាជអាជ្ញា អេស្ប៉ាញរឿងបន្លំពន្ធ រួចមក មានមិត្តរួមក្រុម និងកីឡាករជើងចាស់ជាច្រើន ប្រតិកម្ម និងបញ្ហានេះ។ យ៉ាងណាវិញ ចំពោះ Marcelo ដែលជាមិត្តស្និតស្នាលបំផុតរបស់ Ronaldo ក្នុងក្រុមនោះ ហាក់មិនមានប្រតិកម្ម ឬចេញសារណាមួយ ក្នុងការឃាត់ឃាំង Ronaldo ឡើយ។ ជាក់ស្តែងណាស់ នៅក្នុងការសម្ភាសន៍ ក្នុងកម្មវិធីទូរទស្សន៍ប្រេស៊ីល Brazilian TV Show ខ្សែការពារឆ្នើមរូបនេះ បានឆ្លើយទៅនឹងសំណួរ ដែលពិធីករចោទសួរថា៖ ហេតុអ្វី បានជាលោក មិនមានប្រតិកម្ម នឹងបញ្ហាដ៍ល្បីនៃការចាកចេញរបស់ Ronaldo ? Marcelo បានឆ្លើយយ៉ាងខ្លីថា៖ ខ្ញុំ ដូចជាមិនចាប់អារម្មណ៍ និងបញ្ហានេះឡើយ ព្រោះខ្ញុំបានដឹងមុនរួចហើយថា Ronaldo នឹងមិនចាកចេញពី Real Madrid ឡើយ។

សម្តីដ៍មានទំនុកចិត្តរបស់ Marcelo នេះ ស្តែងចេញឲ្យឃើញថា ខ្សែការពាររូបនេះ បានយល់ច្បាស់ពីស្ថានភាពដែលកំពុងកើតឡើង ព្រមទាំងបានយល់ច្បាស់ពីចិត្តរបស់មិត្តរួមក្រុម Cristiano Ronaldo ផងដែរ។ គួរបញ្ជាក់ផងដែរថា Marcelo នឹងធ្វើដំណើរទៅចូលរួមប្រកួត ICC នៅ អាមេរិកជាមួយក្រុម Real Madrid នៅចុងសប្តាហ៍នេះ។

 

មតិយោបល់