Post News Media ព័ត៌មានកីឡា Liverpool ជោគ...

Liverpool ជោគជ័យទិញ Shaqiri ពី Stoke City តម្លៃ ១៣លានផោន

ក្រុមហង្សក្រហម Liverpool ពិតជាធ្វើការព្យាយាមមិនខកបំណងឡើយ ដោយប្រជែងឈ្នះក្រុមបីសាចក្រហម Manchester United ក្នុងការទិញយក កីឡាករស្វ៊ីស Xherdan Shaqiri ពីក្រុម Stoke City ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សយរបស់ Liverpool Echo បានឲ្យដឹងថា ក្រុម​ហង្សក្រហម Liverpool បានឈានដល់ការទិញយកកីឡាករ Xherdan Shaqiri ពីក្រុម Stoke City ក្នុងតម្លៃ ១៣លានផោនហើយ។ ការតាមប្រមាញ់ Shaqiri នេះដែរ ធ្វើឡើងបន្ទាប់ពីកីឡាករ ស្វ៊ីសរូបនេះ បង្ហាញខ្លួនបានយ៉ាងល្អ ក្នុងព្រឹត្តិការណ៍ World Cup​ នៅរុស្ស៊ី ដោយជួយស្វ៊ីស ឈានទៅដល់វគ្គ ១៦ក្រុម​ចុងក្រោយ។ យ៉ាងណាវិញ Liverpool បានធ្វើឲ្យ Man Utd ខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីក្លិបឈានដល់ការព្រមព្រៀងនាំយកជាផ្លូវការណ៍ ដែលធ្វើឲ្យការតាម​ប្រមាញ់របស់ Man Utd ក្លាយជាអាសារបង់។ Xherdan Shaqiri អាចនឹងត្រូវបង្ហាញខ្លួន ឲ្យក្រុមហង្សក្រហម Liverpool នៅសប្តាហ៍ក្រោយនេះ ខណ:ក្លិបបានត្រៀមអាវលេខ ២២ទុកឲ្យកីឡាករស្វ៊ីសរូបនេះ។

ដូច្នេះហើយ ក្រុមហង្សក្រហម Liverpool នឹងទទួលបានសមាជិកថ្មីមួយរូបទៀត គឺកីឡាករ Xherdan Shaqiri ពីក្រុម Stoke City ក្នុងតម្លៃ ១៣លានផោន។

Loading...