សម្រាប់ឆ្នាំ ២០១៧នេះ ចំណាត់ថ្នាក់ក្លឹបបាល់ទាត់មានលុយច្រើនជាងគេក្នុងពិភពលោករបស់ទស្សនាវដ្ដី Forbes បានបញ្ចេញឲ្យដឹងហើយ ស្របពេលដែលក្រុមបីសាចក្រហម Manchester United នៅតែរក្សាកំពូលតារាង ដដែល។
ថ្វីបើក្រុមបីសាចក្រហម Manchester United ជាក្រុមមិនឈ្នះពាន Premier League និងមិនបានលេងនៅក្របខ័ណ្ឌ UEFA Champion League រដូវកាលមុនក៍ដោយ តែក្រុមមួយនេះនៅតែរក្សាកំពូលតារាង នៃក្រុមដែលមានលុយច្រើនជាងគេដដែល។ ជាការពិតណាស់ Man Utd បានឈរលើក្រុម Barcelona និង Real Madrid និង Bayern Munich ដែលសុទ្ធសឹងជាក្រុមដែលស្ថិតក្នុងកំពូលតារាង ដែលរកចំណូលបានច្រើនជារៀងរាល់ឆ្នាំ។
ការបែងចែកចំណាត់ថ្នាក់បានល្អ ក៏ព្រោះតែសិក្សាទៅលើចំណូលរបស់ក្លឹបនីមួយៗក្នុងការលក់សិទ្ធផ្សាយតាម ទូរទស្សន៍ តម្លៃក្នុងទីផ្សារបស់ក្លឹបនីមួយៗ និងចំណូលមួយចំនួនទៀត។
ក្លឹបទាំង១០ដែលមានលុយច្រើនជាងគេគឺ៖
១០- Tottenham Hotspur (England) ៩៤៩លានអឺរ៉ូ
៩- Juventus (Italy) ១.១២ពាន់លានអឺរ៉ូ
៨- Liverpool (England) ១.៣៣ពាន់លានអឺរ៉ូ
៧- Chelsea (England) ១.៦៥ពាន់លានអឺរ៉ូ
៦- Arsenal (England) ១.៧២ពាន់លានអឺរ៉ូ
៥- Manchester City (England) ១.៨៥ពាន់លានអឺរ៉ូ
៤- Bayern Munich (Germany) ២.៤២ពាន់លានអឺរ៉ូ
៣- Real Madrid (Spain) ៣.១៩ពាន់លានអឺរ៉ូ
២- Barcelona (Spain) ៣.២៥ពាន់លានអឺរ៉ូ
១- Manchester United (England) ៣.២៩ពាន់លានអឺរ៉ូ
មតិយោបល់