Post News Media ព័ត៌មានកីឡា PSG ចាប់អារម្...

PSG ចាប់អារម្មណ៍សំណើរ Man Utd

ក្រុមសេដ្ឋីបារាំង​ Paris Saint Germain ហាក់ចាប់អារម្មណ៍ជាមួយនឹងសំណើររបស់ក្រុមបីសាច​ក្រហម Manchester United ក្នុងការដោះដូរកីឡាករ នៅរដូវក្តៅខាមុខនេះ។

បើតាមការចុះផ្សាយរបស់ កាសែត AS បានឲ្យដឹងថា ក្រុម Paris Saint Germain ចាប់អារម្មណ៍ទៅលើការ​ដោះដូរកីឡាករជាមួយក្រុមបីសាចក្រហម Manchester United ។ ប្រភពខាងលើនេះ បានឲ្យដឹងទៀតថា PSG ហាក់ចង់បានខ្សែបម្រើបារាំង Paul Pogba យ៉ាងខ្លាំង ខណ: Man Utd មិនត្រឹមឲ្យ Pogba ម្នាក់ឡើយ ថែមទាំងបូកជាមួយខ្សែប្រយុទ្ធបារាំងកីឡាករ Anthony Martial ដើម្បីប្តូរយក Neymar មកកាន់​ Old Trafford វិញ។ យ៉ាងណាវិញ ការចាប់អារម្មណ៍លើ Pogba នេះដែរ ថ្វីបើមាន Neymar ជាថ្នូរក្តី ទាំង Neymar និង Pogba សុទ្ធសឹង​ស្ថិតក្នុងការតាមប្រមាញ់របស់ក្រុម Real Madrid ជាហេតុធ្វើឲ្យ Paris Saint Germain ត្រូវគិតឲ្យច្បាស់ ប្រយ័ត្នរបូតទាំងពីរ។

ក៍ប៉ុន្តែ Man Utd អាចក្លាយជាឧបសគ្គសម្រាប់ Real Madrid ព្រោះថា ក្រុម​អង់គ្លេសមួយនេះ បានសម្រេចដូរកីឡាករឆ្នើមដល់​ទៅពីររូបជាមួយ PSG ដើម្បីប្តូរយក Neymar វិញ ស្របពេលដែល Real Madrid មានតែលុយសម្រាប់ទុក​ប្រមាញ់ប៉ុណ្ណោះ។