កីឡាករMarco Reus បានបង្ហោះសារនៅលើបណ្ដាញសង្គមថារូបគេសូមស្វាគមន៍ការត្រលប់មកវិញរបស់ Mario Gotze ដើម្បីជួយឱ្យក្លឹប Borussia Dortmund ខ្លាំងខ្លាឡើងវិញ។
ការបង្ហោះសារនេះដែរ ត្រូវបានគេដឹងថាក្លឹប Dortmund បានឈានដល់ការចុះកុងត្រាទិញយកខ្សែបម្រើ Gotze ពី Bayern Munich បានវិញហើយ ក្នុងតម្លៃខ្លួន២២លានផោន។ ខណៈដែលការប្រកាសជាផ្លូវការនឹងអាចធ្វើនៅពេលខាងមុខដ៏ខ្លីនេះ។
Reus និង Gotze ជាមិត្តនិងគ្នាតាំងពីនៅតូចម្ល៉េះ ហើយពួកគេទាំងពីរនាក់ក៏លេងសហការគ្នាបានល្អដែរ។ ការត្រលប់មកលេងនៅ Dortmund វិញនេះដែរ អាចនឹងធ្វើឱ្យអ្នកគាំទ្រសប្បាយចិត្តឡើងវិញ ព្រោះថាក្រុមអាចនឹងខ្លាំងដូចដើម ដើម្បីអាចប្រជែងយកពានពី Bayern Munich បាន។
Gotze កាលពីលេង Dortmund ពិតជាបង្ហាញទម្រង់ល្អខ្លាំងណាស់ ទើបត្រូវ Bayern Munich ទិញយកកាលពីឆ្នាំ២០១៣កន្លងទៅ។ រយៈពេល៣ឆ្នាំមកនេះ រូបគេតែងតែជួយក្រុម Bayern លើកពានជានិច្ច ប៉ុន្តែដោយសារតែក្លឹបបានផ្លាស់ប្ដូរគ្រូបង្វឹកថ្មីទើបរូបគេមិនអាចជាប់ជម្រើសដំបូងបាន ហើយត្រូវក្លឹបលក់ចេញថែមទៀត៕
មតិយោបល់