ខ្សែប្រយុទ្ធអាហ្សង់ទីន Gonzalo Higuain ត្រៀមក្លាយជាសមាជិករបស់ក្រុមតោខៀវ Chelsea ហើយ បន្ទាប់ពី Chelsea និង Juventus យល់ព្រមលក្ខខណ្ឌមួយ នៃការដោះដូរកីឡាករជាមួយគ្នា។
បើតាមការចុះផ្សាយរបស់ Mundo Deportivo បានឲ្យដឹងថា ក្រុមតោខៀវ Chelsea និងក្រុមសេះបង្កង់ Juventus បានទទួលយកសំណើរនៃការដោះដូរកីឡាកររួចជាស្រេចហើយ។ ក្នុងនោះដែរ កីឡាករដែលក្រុមទាំង២ ត្រៀមផ្លាស់ប្តូរជាមួយគ្នានោះ គឺខ្សែប្រយុទ្ធអេស្ប៉ាញ Alvaro Morata ត្រូវទៅ Juventus ចំណែក Gonzalo Higuain ត្រូវទៅ Chelsea វិញ។ តាមរយៈការដោះដូរនេះដែរ បង្ហាញឲ្យឃើញថា Higuain នឹងផ្លាស់ប្តូរទៅរកបរិយាកាសថ្មីមួយទៀត នៅក្របខណ្ឌកំពូលអង់គ្លេសវិញម្តង ខណៈ Morata វិញ នឹងវិលទៅកាន់អតីតក្លិបចាស់របស់គេវិញ នៅ Juventus ដែលជាកន្លែងមួយធ្វើឲ្យប្រជាប្រិយភាព របស់កីឡាករអេស្ប៉ាញរូបនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង កាលពីឆ្នាំ ២០១៥។
ដូច្នេះហើយ ក្រុម Juventus និង Chelsea រង់ចាំតែការផ្លាស់ប្តូរចុងក្រោយប៉ុណ្ណោះ ស្របពេលដែលក្រុមទាំង២ បានយល់ព្រមគ្នារួចជាស្រេចទៅហើយ ក្នុងការប្តូរគ្នារវាង Gonzalo Higuain និង Alvaro Morata ។


មតិយោបល់