ក្នុងដំណើរមកកម្ពុជាស្ងាត់ៗរបស់អតីតអ្នកចាត់ការ Lanexang United លោក ប្រាក់ សុវណ្ណរ៉ា បានបង្ហើបថាលោកគ្រាន់តែមកកំសាន្តនិងស្វែងយល់បន្ថែមពីកម្ពុជាប៉ុណ្ណោះ។ ចំពោះរឿងទិញក្លឹបឬពាក់ព័ន្ធនិងបាល់ទាត់ មិនត្រូវបានអតីតអ្នកដឹកនាំក្រុមជើងឯកលីគកំពូលឡាវលើកឡើងឡើយ។
លោក Kaz Patafta ទើបតែប្រកាសបោះបង់ការប្រកួតទាំងអស់របស់ Lanexang កាលពី២សប្តាហ៍មុនដោយសារបញ្ហាហិរញ្ញវត្ថុ ហើយប្រកាសចង់ទិញក្លឹបនៅកម្ពុជា។ ប្រការនេះស្របគ្នានិងលោក ប្រាក់ សុវណ្ណរ៉ា ដែលទើបចែកផ្លូវគ្នាជាមួយបឹងកេត។ ដូច្នេះការជួបគ្នារបស់អ្នកទាំងពីរពិតជាបង្កើតចម្ងល់ដល់អ្នកគាំទ្រកម្ពុជាយ៉ាងខ្លាំង។ តើអ្នកទាំងពីរនិងសហការណ៍គ្នាទិញក្លឹបនៅកម្ពុជាមែនឬទេ?
លោក ប្រាក់ សុវណ្ណរ៉ា ថា Patafta មិនបាននិយាយពីរឿងនេះទេ ព្រោះការណ៍ដែលលោកជួបគ្នាគឺគ្រាន់តែសម្រួលជួយរកសណ្ឋាគារស្នាក់នៅ និងជូនទៅមកក្នុងទីក្រុងភ្នំពេញប៉ុណ្ណោះ។
យ៉ាងណាក្តីគ្រូកម្រិត Pro License កម្ពុជា ថាលទ្ធផលយ៉ាងណានឹងដឹងពិតប្រាកដនៅថ្ងៃស្អែក ក្រោយអ្នកចាត់ការរូបនោះត្រឡប់ទៅឡាវវិញ។
មតិយោបល់