ខ្សែប្រយុទ្ធឈីលី Alexis Sanchez អាចនឹងផ្លាស់ទៅកាន់ក្រុម Paris Saint Germain នៅខែមករាខាងមុខនេះ ខណៈក្លិប Man City និង Juventus ទំនងជាបរាជ័យ ក្នុងការនាំយកខ្សែប្រយុទ្ធដ៍មុតស្រួចមួយនេះ។
បើតាមរបាយការណ៍ របស់ Canal Plus បានឲ្យដឹងថា ខ្សែប្រយុទ្ធ Alexis Sanchez ទំនងជាផ្លាស់ទៅកាន់ក្រុមកំពូលរបស់បារាំង Paris Saint Germain នៅខែមករាខាងមុខនេះ។ បើតាមប្រភពខាងលើដដែល បានឲ្យដឹងបន្ថែមទៀតថា កាលពីដើមសប្តាហ៍កន្លងមកនេះ ភ្ញាក់ងាររបស់ Alexis Sanchez បានធ្វើដំណើរទៅកាន់ប្រទេសបារាំង ដើម្បីជួបពិភាក្សាជាមួយក្រុម Paris Sanit Germain ទាក់ទងនឹងការផ្ទេរ កីឡាកររូបនេះ ទៅកាន់ក្លិបកំពូលបារាំងមួយនេះ។
ជាការពិតណាស់ Sanchez ត្រូវបានក្លិបធំៗជាច្រើន ប្រជែងចង់បានកីឡាកររូបនេះ ដូចជាក្រុម Paris Saint Germain, Manchester City និង Juventus ជាដើម។ យ៉ាងណាវិញ កាលពីមួយរយៈមុន ប្រភពពត៌មានជាច្រើនបានលើកឡើងថា Alexis Sanchez នឹងផ្លាស់មកកាន់ក្រុម Manchester City ដើម្បីមកក្រោមការដឹកនាំរបស់ លោក Pep Guadiola អតីតអ្នកដឹកនាំចាស់របស់គេ។ ក៍ប៉ុន្តែ បន្ទាប់ពីភ្នាក់ងារបស់ Alexis Sanchez បានធ្វើដំណើរទៅកាន់ ប្រទេសបារាំងរួចមក បានធ្វើឲ្យគេជឿជាក់ថា កីឡាករឈីលីរូបនេះ នឹងផ្លាស់ទៅកាន់ក្រុម Paris Saint Germain នៅខែមករាខាងមុខនេះ ជាក់ជាមិនខាន។
ដូច្នេះហើយ រង់ចាំមើលថា នៅខែមករាខាងមុខនេះ Alexis Sanchez ពិតជាផ្លាស់ទៅកាន់ក្រុម Paris Saint Germain មែនឬយ៉ាងណា? ខណៈភ្នាក់ងា របស់កីឡាកររូបនេះ បានធ្វើដំណើរទៅដល់ប្រទេសបារាំង ដើម្បីជួបពិភាក្សាជាមួយក្រុម Paris Saint Germain ហើយ។
មតិយោបល់