ព័ត៌មានកីឡា

សម្តីមួយម៉ាត់របស់ Mbappe ធ្វើឲ្យ Real Madrid ខកចិត្តយ៉ាងខ្លាំង

ខ្សែប្រយុទ្ធបារាំងវ័យក្មេង Kylian Mbappe ដែលទើបតែឈ្នះពានកីឡាករវ័យ​ក្មេងល្អ​ជាងគេក្នុងព្រឹត្តិការណ៍ World Cup នាពេលថ្មីៗនេះ កំពុងទទួលបានការ​ចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់ក្លិបបាល់ទាត់ធំៗ ដែលចង់បានកីឡាករឆ្នើមរូប​នេះ។

យ៉ាងណាវិញ បើតាមការចុះផ្សាយ របស់ The Mirror បានឲ្យដឹងថា Kylian Mbappe បានប្រកាសក្តែងៗ ក្រោយឈ្នះពាន Youngest Player Award ថា រូបគេនឹងមិនចាកចេញពីក្រុម Paris Saint Germain ឡើយ នារដូវក្តៅខាងមុខ​នេះ។ ជាក់ស្តែងណាស់ Mbappe កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង​ពីសំណាក់ក្រុមយក្សអេស្ប៉ាញ Real Madrid ដែលកំពុងតែព្យាយាម តាម​ប្រមាញ់កីឡាកររូបនេះ យ៉ាងខ្លាំងក្លាបំផុត។ ក៍ប៉ុន្តែ តាមរយ:ការអះអាងរបស់ Mbappe ក្រោយចប់ World Cup ថ្មីៗនេះ បង្ហាញឲ្យឃើញថា យុវជនបារាំងវ័យ ១៩ឆ្នាំរូបនេះ មិនចង់ចាកចេញពី ក្រុម Paris Saint Germain ឡើយ ខណ: Mbappe ចង់ជួយក្លិបជើងឯកបារាំងមួយនេះ ឲ្យទទួលបានជោគជ័យនៅពាន​អឺរ៉ុបសិន។

ដូច្នេះហើយ កីឡាករវ័យក្មេង កំពុងមានប្រជាប្រិយភាព Kylian Mbappe សម្រេចចិត្តមិនចាកចេញពី Paris Saint Germain ឡើយ ជាហេតុធ្វើឲ្យ Real Madrid ខកចិត្តយ៉ាងខ្លាំង។

មតិយោបល់