Post News Media ព័ត៌មានកីឡា Real Madrid ដ...

Real Madrid ដាក់តម្លៃ ៣១លានផោន ដើម្បីទិញ Courtois

ក្រុមអធិរាជស Real Madrid បានបង្ហាញទំហំទឹកប្រាក់ក្នុងការតាមប្រមាញ់ ម្ចាស់ស្រោមដៃមាស World Cup ហើយ ក្រោយពីផ្តោតការចាប់អារម្មណ៍ រយ:ពេលយូរកន្លងមកនេះ។

បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា Real Madrid ជិតទទួលបានអ្នកចាំទីប៊ែលហ្ស៊ិក Thibaut Courtois ពីក្រុមតោខៀវ Chelsea ហើយ ក្រោយពីតម្លៃខ្លួន បានលេចចេញជារូបរាងនោះ។ ជាក់ស្តែងណាស់ Real Madrid នឹងចំណាយ ៣១លានផោន ដើម្បីនាំយកអ្នកចាំទីដ៍ឆ្នើមរូបនេះ ទៅកាន់ Bernabeu នៅក្នុងពេលដ៍ខ្លីខាងមុខនេះ ខណ: Keylor Navas កាន់តែវ័យរាង​ជ្រេទៅហើយនោះ។ ម្យ៉ាងវិញទៀត Courtois ក៍មានបំណងចង់ផ្លាស់ទៅលេងឲ្យ​ក្រុម Real Madrid ដែរ ដែលនេះបង្ហាញឲ្យឃើញថា Real Madrid មិនខកបំណងឡើយ ក្នុងការតាមប្រមាញ់អ្នកចាំទីរូបនេះ ខុសស្រឡះពីការតាមចែរចង់ Devid De Gea នាពេលកន្លងមក។

ដូច្នេះហើយ ក្រុមជើងឯក​ Champion League ១៣សម័យកាល Real Madrid ត្រៀមនាំយកអ្នកចាំទីថ្មី Thibaut Courtois ក្នុងតម្លៃខ្លួន ៣១លាន​ផោនពីក្រុមតោខៀវ Chelsea ។