ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាង រថយន្តយីឌុប ក្បាលពណ៌ស ម៉ាកPUSO ពាក់ស្លាកលេខ ភ្នំពេញ 3B-1898 បានកៀរនិងកិនជនរងគ្រោះ ដែលកំពុងជិះម៉ូតូម៉ាក ឌ្រីមសង់០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GS-9956 បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់ រួចបើករត់ប្រមាណ៥០ម៉ែត្រ តែត្រូវប្រជាពរដ្ឋដេញចាប់បានទាំងរថយន្តនិងអ្នកបើកបរប្រគល់ឲ្យសមត្ថកិច្ច។
ករណីនេះកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ផ្លូវសហពន្ធ័រុស្សីមុខព្រលានយន្តហោះពោធិ៍ចិនតុង ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកស្នងការដ្ឋានរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់បន្តទៀត៕
មតិយោបល់