បន្ទាប់ពីផ្លាស់មកកាន់ក្រុមហង្សក្រហម Liverpool រួចមកខ្សែបម្រើប្រេស៊ីល Fabinho កំពុងតែព្យាយាមណែនាំអតីតមិត្តរួមក្រុមរបស់គេ ឲ្យមកកាន់ Anfield ជាមួយនឹងរូបគេដែរ។
បើតាមការចុះផ្សាយរបស់ Don Balon បានឲ្យដឹងថា ខ្សែបម្រើប្រេស៊ីល Fabinho មានបំណងចង់ឲ្យខ្សែប្រយុទ្ធវ័យក្មេងបារាំង Kylian Mbappe ផ្លាស់មកកាន់ក្រុមហង្សក្រហម Liverpool ។ ជាក់ស្តែងណាស់ Fabinho បានក្លាយជាសមាជិករបស់ក្រុម Liverpool ហើយ ក្រោយពីផ្ទេរចេញពីក្រុម AS Monaco នារដូវក្តៅនេះ ខណៈកីឡាករដ៍ឆ្នើមរូបនេះ កំពុងតែណែនាំ Mbappe ឲ្យមកកាន់ទ្រនុំថ្មីជាមួយខ្លួន។ ជាការពិត Fabinho និង Mbappe ធ្លាប់ជាមិត្តរួមក្រុមជាមួយគ្នា កាលពីលេងនៅ Monaco ស្របពេលដែលពេលនេះ Fabinho ចង់ឲ្យ ពួកគេទាំងពីរក្លាយជាដៃគូនឹងគ្នាម្តងទៀត នៅអង់គ្លេស។
ដូច្នេះហើយ ប្រសិនបើ Fabinho អាចបញ្ចុះបញ្ចូល Kylian Mbappe ឲ្យផ្លាស់មកកាន់ ក្រុមហង្សក្រហម Liverpool បានមែននោះ នោះពីតជារឿងដ៍ល្អមួយសម្រាប់ក្រុមជើងឯករង Champion League មួយនេះ។
មតិយោបល់