ការព្យាយាមរក្សាទុកខ្សែប្រយុទ្ធប្រេស៊ីល Neymar កុំឲ្យចាកចេញពី League1 របស់ក្រុម Paris Saint Germain ប្រហែលជាមិនអាចទៅរួចឡើយ ព្រោះថា Neymar កំពុងតែចាប់អារម្មណ៍ ចង់ផ្លាស់ទៅកាន់ក្រុម Real Madrid យ៉ាងខ្លាំង។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Le France ពីប្រទេសបារាំងបានឲ្យដឹងថា Neymar អាចនឹងដើរចេញពីក្រុម Paris Saint Germain នារដូវក្តៅនេះ ក្រោយពីក្រុមអធិរាជស Real Madrid បន្តតាមប្រមាញ់កីឡាកររូបនេះ។ Neymar ថ្វីបើមិនអាចជួយក្រុមជម្រើសជាតិប្រេស៊ីល ឲ្យឈ្នះពាន World Cup ក្តី តែទម្រង់លេងយ៉ាងល្អ បូករួមនឹងប្រជាប្រិយភាព ល្បីល្បាញរបស់កីឡាករប្រេស៊ីលរូបនេះ បានធ្វើឲ្យក្រុម Real Madrid ចង់បានយ៉ាងខ្លាំង។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ Real Madrid ក្រោយការចាកចេញរបស់ Cristiano Ronaldo ពួកគេត្រូវការកីឡាករមកជំនួសតំណែងនេះ ខណៈ Neymar គឺជាកីឡាករតែម្នាក់គត់ ដែលសាកសមបំផុតក្នុងការជំនួសតំណែងរបស់ Ronaldo។
ដូច្នេះហើយ ការចំណាយ ២២២លានអឺរ៉ូ កាលពីរដូវក្តៅមុនរបស់ក្រុម Paris Saint Germain នឹងចំណេញកប់ក្តោង ព្រោះថា Real Madrid នឹងឲ្យតម្លៃខ្ពស់ជាងនេះ ដើម្បីទិញយក Neymar ពីក្លិបជើងឯកបារាំងនេះវិញ។
មតិយោបល់