ព័ត៌មានកីឡា

Messi ៖ Mahrez មិនចាញ់ Alli ឡើយ

បន្ទាប់ពីមានពត៌មាន នាពេលកន្លងមកបានចុះផ្សាយពី​ ខ្សែបម្រើអង់គ្លេស Dele Alli មិនចង់ផ្លាស់ទៅកាន់ក្រុម Barcelona ដោយចង់ទៅលេងនៅក្រុម Real Madrid វិញនេះ ខ្សែប្រយុទ្ធ Lionel Messi បានបង្វែរមកណែនាំក្រុម Barcelona ឲ្យទិញ Riyad Mahrez វិញ។

កាលពីពេលថ្មីៗ កន្លងមកនេះ ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi បានណែនាំឲ្យក្រុម Barcelona ទិញយក Dele Alli ឲ្យបានមុន Real Madrid នោះ នៅពេលនេះ តារាដ៍ឆ្នើមរូបនេះ បានបង្វែរការណែនាំក្រុម Barcelona វិញហើយ។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Don Balon បានឲ្យដឹងថា Messi ពិតជាមានការខកចិត្តយ៉ាងខ្លាំងចំពោះ Alli ដែលមិនចង់ផ្លា់មកកាន់ក្រុម Barcelona ។

ក្នុងនោះដែរ Messi បានប្តូរទិសដៅនៃការណែនាំនេះវិញហើយ ដោយកីឡាករអាហ្សង់ទីនរូបនេះ ចង់ឲ្យក្រុម Barcelona ទិញយកខ្សែបម្រើស្លាបអាល់សេរ៉ី Riyad Mahrez ពីក្រុម​ Leicester City វិញ។ Messi បានឲ្យដឹងផងដែរថា Mahrez មិនអន់ជាង Alli ឡើយ សមត្ថភាពរបស់រូបនេះ នឹងប្រសើរជាង Alli ប្រសិនបើមានឱកាសលេងនៅក្លិបធំ​វិញនោះ។ ម្យ៉ាងវិញទៀតនោះ Mahrez ធ្លាប់ជួយឲ្យក្រុម Leicester City ដែលទើបប្រមូតឡើងពី Championship លើកពាន Premier League កាលពី​រដូវកាល ២០១៥-២០១៦ កន្លងមក ខណៈ Dele Alli នៅមិនទាន់ជួយ Tottenham ដែលជាក្រុមខ្លាំងស្រាប់នៅ Premier League ឈ្នះពាននេះឡើយ។

ដូច្នេះហើយ Lionel Messi នឹងព្យាយាមលួងលោម ក្រុម Barcelona ឲ្យទិញយក Riyad Mahrez ឲ្យបាននៅខែមករាខាងមុខនេះ ខណៈ Dele Alli នឹងមិនស្ថិតក្នុងការណែនាំរបស់ Messi ទៀតឡើយ។

មតិយោបល់