ការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលកម្ពុជា រដូវកាល ២០១៨ បានឈានដល់សប្តាហ៍ទី ១៥ ខណៈថ្ងៃសៅរ៍ នេះមាន ៣គូ ត្រូវប្រកួតនាទីលានផ្សេងគ្នា ស្របពេលដែល ក្រុមលេខ១ ទទួលស្វាគមន៍ សូលទីឡូអង្គរ។
ក្រុមនៃសកលវិទ្យាល័យ អាសុីអឺរ៉ុប យូណាយធីត ត្រូវស្វាគមន៍ ក្រុមថ្មីកំពុងឡើងជើង វិសាខា នាទីលាន AEU Sport Park នៅវេលាម៉ោង ៣ៈ០០ នាទីរសៀល ស្របពេល អង្គរថាយហ្គឺរ បើទ្វាកីឡដ្ឋានខេត្តសៀមរាប ទទួល ព្រះខ័នរាជស្វាយរៀង នាវេលាម៉ោងដូចគ្នា។
គិតត្រឹមសប្តាហ៍ទី១៥ នេះ បឹងកេត កំពុងនាំមុខគេ ដោយមាន ៣៦ពិន្ទុ លើសក្រុមលេខ២ ណាហ្គាវើល នឹងក្រុម វិសាខា ដែលមានពិន្ទុស្មើគ្នា ចំនួន ៣២ពិន្ទុ៕


មតិយោបល់