Real Madrid កាន់តែមមាញឹកយ៉ាងខ្លាំង ក្នងការតាមប្រមាញ់កីឡាករឆ្នើមៗ មកជំនួសតំណែងរបស់ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ដែលបានចាកចេញកាលពីពេលថ្មីៗនេះ។
បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា ក្រុមជើងឯក Champion League ១៣សម័យកាល Real Madrid ងាកមកចាប់អារម្មណ៍ខ្សែប្រយុទ្ធអាហ្សង់ទីន Mauro Icardi ពីក្រុម Inter Milan ។ ជាការពិតណាស់ នេះមិនមែនជាលើកទី១ ឡើយដែល Real Madrid ចង់បាន Icardi នោះ ក៍ប៉ុន្តែ ដោយសារតែ កាលពីខែមករាមុននោះ ក្លិបយក្សអេស្ប៉ាញមួយនេះ រក្សាគោលជំហរមិននាំចូលកីឡាករថ្មី ទើបធ្វើឲ្យខកខានឱកាសរបស់ Icardi សាងសមិទ្ធិផលជាមួយ Real Madrid ។ យ៉ាងណាវិញ សម្រាប់រដូវក្តៅនេះ Real Madrid ប្រហែលជាមិនឲ្យថ្លោះធោ្លយដូចមុនឡើយ ពួកគេនឹងនាំយកខ្សែប្រយុទ្ធវ័យក្មេងអាហ្សង់ទីនរូបនេះឲ្យបាន ដើម្បីទៅជំនួសតំណែងរបស់ Cristiano Ronaldo ។
ដូច្នេះហើយ Mauro Icardi អាចនឹងក្លាយជាសមជិកថ្មី របស់ Real Madrid ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីក្លិបយក្សអេស្ប៉ាញ កំពុងតែចង់បានយ៉ាងខ្លាំងនោះ។



មតិយោបល់