អ៊ីរ៉ង់ៈ ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រ៉ូហានី បានព្រមានសមភាគីអាមេរិក លោក ដូណាល់ ត្រាំ ថាកុំឲ្យបង្កើនភាពតានតឹង ជាមួយប្រទេសរបស់លោក ដោយបានលើកទ្បើងថា ការប្រឈមមុខគ្នា ជាមួយសាធារណរដ្ឋអ៊ីស្លាម នឹងក្លាយជា «មាតានៃសង្គ្រាម»។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨។
លោក រ៉ូហានី បានថ្លែងកាលពីថ្ងៃអាទិត្យថា «កុំលេងជាមួយភ្លើង អ្នក(អាមេរិក)នឹងសោកស្តាយចំពោះអ្វីដែលអ្នកធ្វើ ដោយលោកបានបន្ថែមថា អាមេរិកមិនអាចរារាំង ការនាំចេញប្រេងឆៅរបស់ខ្លួន ទៅកាន់ទីផ្សារអន្តរជាតិបានទ្បើយ»។
ខណៈមេដឹកនាំរូបនេះ បានព្រមានទៀតថា «សន្តិភាពជាមួយអ៊ីរ៉ង់ នឹងក្លាយជាមាតានៃសន្តិភាព ប៉ុន្តែបើទៅជាសង្គ្រាមនោះ នឹងក្លាយជាមាតានៃសង្គ្រាម»៕
មតិយោបល់