ក្រុមបាល់ទាត់វេស្ទើនភ្នំពេញ បានយកស្មើជាមួយ ក្រសួងការពារជាតិ ៣ទល់៣ ក្នុងជំនួនសប្តាហ៍ទី១៥ នៃពានរង្វាន់បាល់ទាត់ក្របខណ្ឌកំពូលកម្ពុជា រដូវកាល ២០១៨ កាលពីម្សិលមិញ នាកីឡដ្ឋានវេស្ទើន។
ម្ចាស់ផ្ទះបានធ្វើការនាំមុខមុន ពីសំណាក់កីឡាករ YUSPEN នៅនាទី ១៤ ស្របពេលដែល យ៉ាន់ សុខា រកបាននៅនាទី ៣៥ នឹងគ្រាប់ចុងក្រោយរកបានដោយកីឡាករ កែរ ឧត្តម ខណៈដែល ក្រសួងការពារជាតិ រកបានដោយកីឡាករ YOO JAEHO នៅនាទី ៥៧ នឹងប្រធានក្រុម រុឹង ប៊ុនហៀង រកបាន ២គ្រាប់ ម្នាក់ឯង នៅនាទីទី ៦៩ នឹង ៩០ ដូច្នេះហើយក្រុមទាំងពីរបានត្រឹមស្មើគ្នា ៣ទល់៣ ។
ឆ្លងកាត់ ១៥ សប្តាហ៍ នៃពានរង្វាន់លំដាប់ទី១ កម្ពុជា មកនេះ វេស្ទើនភ្នំពេញ ទទួលបាន ១ពិន្ទុ ជាលើកដំបូង ក្រោយ ១៤ ប្រកួតកន្លងមក មិនដែលស្គាល់ពាក្យថាឈ្នះ គឺចាញ់រហូត៕
https://www.youtube.com/watch?v=eSa4AfCX5Ow
មតិយោបល់