ព័ត៌មានអន្តរជាតិ

ចិន គ្រោងនឹងដាក់ពង្រាយនាវាមុជទឹកដ៏ទំនើប គ្មានមនុស្សបើកថ្មី ឲ្យប្រើក្នុងកងទ័ពជើងទឹកនៅឆ្នាំ ២០២០

ចិនៈ រដ្ឋាភិបាលក្រុងប៉េកាំងរំពឹងថា នឹងដាក់ពង្រាយនាវាមុជទឹកគ្មានមនុស្សបើកថ្មីដ៏ទំនើប សម្រាប់បម្រើក្នុងជួរកងជើងទឹកររបស់ខ្លួន ដើម្បីល្បាតតាមផ្លូវទឹកសំខាន់ៗ ដូចជាសមុទ្រចិនខាងត្បូង និងប៉ាស៊ីហ្វិកភាគខាងលិច នៅដើមឆ្នាំ ២០២០។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨។

ក្រុមអ្នកវិទ្យាសាស្ត្រ ដែលចូលរួមនៅក្នុងកម្មវិធីនេះ បានឲ្យដឹងថា នាវានេះ អាចផ្ទុកគ្រាប់រំសេវ ឬប្រើនៅក្នុងការវាយប្រហារអត្តឃាត ប្រឆាំងនឹងសត្រូវផងដែរ។

នាវាមុជទឹកទាំងនេះ មានទំហំធំល្មម និងផ្ទុកអាវុធធុនធ្ងន់ ក៏ដូចជាគ្រឿងបរិក្ខារយោធាផ្សេងៗទៀត ដែលវាមិនត្រឹមតែជួយកងទ័ពជើងទឹក ជៀសវាងផុតពីបាតុភូតធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចរកឃើញ និងកំណត់អត្តសញ្ញាណនាវាមិត្ត ឬសត្រូវបានទៀតផង៕

មតិយោបល់