គិតត្រឹម ២៤ម៉ោងដំបូងប៉ុណ្ណោះ ក្រុមសេះបង្កង់ Juventus អាចរកចំណូលបានពាក់កណ្តាលនៃតម្លៃខ្លួនរបស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ទៅហើយ ខណៈពេលនេះចំណូលបានកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។
បើតាមគេហទំព័រផ្លូវការណ៍ របស់ក្រុមសេះបង្កង់ Juventus និងបណ្តាញសារពត៌មានពីប្រទេសអ៊ីតាលី បានឲ្យដឹងថា គិតត្រឹម ២៤ម៉ោងដំបូងប៉ុណ្ណោះ អាវរបស់ Ronaldo ត្រូវបានលក់ចេញប្រមាណជា ៥២០០០០ អាវពោលគឺជាចំនួនលក់ដ៍ច្រើនដែលមិនធ្លាប់មានក្នុងប្រវត្តិក្លិបជើងឯកអ៊ីតាលីមួយនេះ។ ក្នុងនោះដែរ អាវមួយមានតម្លៃ ១២០ដុល្លា សុរបនៃចំណូលមានរហូតដល់ទៅ ៦២,៤លានដុល្លា ប្រមាណជាពាក់កណ្តាលតម្លៃខ្លួនរបស់កីឡាករវ័យ៣៣ឆ្នាំរូបនេះ ( ១២៥លានដុល្លា )។
នេះគ្រាន់តែជាស្ថិតិថ្ងៃដំបូងនៃការលក់អាវប៉ុណ្ណោះ មកទល់ពេលនេះ ចំនួនលក់ចេញ កាន់តែកើនឡើងខ្លាំង ហើយចំណូលវិញ ក៍កើនឡើងជាលំដាប់ផងដែរ គ្រាន់តែមិនទាន់បង្ហាញទិន្នន័យឲ្យដឹងច្បាស់នៅឡើយ។ យ៉ាងណាវិញ តាមរយៈស្ថិតិលក់អាវនេះដែរ បង្ហាញឲ្យឃើញថា វត្តមានរបស់ Cristiano Ronaldo ពិតជាកក្រើកអ៊ីតាលីយ៉ាងខ្លាំង ពោលប្រជាប្រិយភាព របស់កីឡាករអន្តរជាតិពរទុយហ្គាល់រូបនេះ នៅតែមានសន្ទុះគាំទ្រខ្លាំង ថ្វីបើមានវ័យចំណាស់បន្តិចមែន។
ដូច្នេះហើយ ត្រឹម ២៤ម៉ោងដំបូងក្រុមសេះបង្កង់ Juventus រកចំណូលពីការលក់អាវបានរហូតដល់ទៅ ៦២,៤លានដុល្លា ពោលលក់បានអាវចំនួន ៥២០០០០ ក្នងតម្លៃ ១២០ដុល្លា។
មតិយោបល់