បន្ទាប់ពីចង់បានខ្សែប្រយុទ្ធអាហ្សង់ទីន Gonzalo Higuain រួចមកក្រុមតោខៀវ Chelsea ក៍មានចង់លក់ខ្សែប្រយុទ្ធរបស់ពួកគេចេញវិញផងដែរ ដើម្បីកុំឲ្យចំណាយលុយច្រើនពេក។
បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា ក្រុមតោខៀវ Chelsea បានយល់ព្រមលក់ខ្សែប្រយុទ្ធ Alvaro Morata ឲ្យក្រុមបីសាចក្រហម AC Milan របស់អ៊ីតាលីហើយ។ ក្នុងនោះដែរ AC Milan ត្រូវចំណាយរហូតដល់ទៅ ៦២លានផោន ដើម្បីទិញ Morata ពី Chelsea ពោលតម្លៃនេះ មិនថ្លៃ ហើយក៍មិនថោកដែរ សម្រាប់ខ្សែប្រយុទ្ធអេស្ប៉ាញរូបគេ។ ដំបូងឡើយ Morata អាចនឹងផ្លាស់ទៅកាន់ក្លិបចាស់ របស់ពួកគេវិញ Juventus ក៍ប៉ុន្តែក្រោយពេលទិញបាន Cristiano Ronaldo រួចមក Morata ហាក់លែងសំខាន់សម្រាប់ Juventus ទៀតហើយ។ យ៉ាងណាវិញ AC Milan ចង់បានកីឡាករអេស្ប៉ាញរូបនេះយ៉ាងខ្លាំង ហើយត្រៀមចំណាយទឹកប្រាក់សម្បើមគួរសម ក្នុងការនាំយក Morata ផងដែរ។
ដូច្នេះហើយ ក្រុម AC Milan នឹងទិញយក Alvaro Morata ពីក្រុមតោខៀវ Chelsea ក្នុងតម្លៃ ៦២លានផោន ដើម្បីយកទៅពង្រឹងក្លិបឲ្យកាន់តរឹងមាំ ពោលនឹងធ្វើបានល្អក្នុងពាន Europa League ។



មតិយោបល់