ថ្វីបើត្រូវផ្លាស់ទៅកាន់ក្រុមបាល់ទាត់សេះបង្កង់ Juventus មែនក្តី តែតុលាការអេស្ប៉ាញ នៅតែបន្តតាមប្រមាញ់កីឡាករអន្តរជាតិពរទុយហ្គាល់រូបនេះដដែល ពាក់ព័ន្ធទៅនឹងលុយគេចពន្ធ របស់ Ronaldo ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។
ជាក់ស្តែងណាស់ បើតាមការចុះផ្សយរបស់សារពត៌មាន The Goal បានឲ្យដឹងថា ព្រះរាជអាជ្ញាអេស្ប៉ាញ បានសម្រេចផ្កោលទោស Cristiano Rnaldo ឲ្យជាប់ពន្ធធនាគារយៈពេល ២ឆ្នាំ ដោយសារបញ្ហាចំណូលគេចពន្ធរបស់កីឡាកររូបនេះ នាពេលកន្លងមក។ ក្នុងនោះដែរ ដើម្បីបន្តនៅក្រៅឃុំបាននោះ Ronaldo ត្រូវបង់ប្រាក់ប្រមាណជា ១៩លានអឺរ៉ូ ស្មើនឹងជាង ២២លានដុល្លាអាមេរិក ទើបមិននៅក្រៅឃុំបាន។ នេះមិនមែនជាលើកទី១ឡើយសម្រាប់ Ronaldo ដែលប្រឈមមុខបញ្ហានេះ រូបគេធ្លាប់ប្រឈមតាំងពីជាសមាជិករបស់ក្រុម Real Madrid ម្លេះ រហូតចាកចេញហើយនោះ នៅតែមិនអាចគេចផុតពីបញ្ហានេះដដែល។ គួរបញ្ជាក់ផងដែរថា បញ្ហាគេចពន្ធនេះ មិនមែនមានតែ Ronaldo នោះទេ សូម្បីតែ Lionel Messi កាលពីឆ្នាំមុន ក៍ត្រូវព្រះរាជអាជ្ញាអេស្ប៉ាញ កត់ទោសរយៈពេលជិត ២ឆ្នាំដូចគ្នា ហើយបង់ប្រាក់ដើម្បីនៅក្រៅឃុំដែរ។
ដូច្នេះហើយ Cristiano Ronaldo ត្រូវប្រឈមមុខនឹងការជាប់ពន្ធធនាគា រយៈពេល២ឆ្នាំ ឬត្រូបង់ប្រាក់ ១៩លានអឺរ៉ូ ដល់រដ្ឋាភិបាលអេស្ប៉ាញ ពាក់ព័ន្ធនឹងការគេចពន្ធចំណូលរបស់រូបគេកន្លងមកនេះ។
មតិយោបល់