ព័ត៌មានកីឡា

De Gea មិនមែនជាអ្នកចាំទីល្អបំផុតរបស់អេស្ប៉ាញឡើយ

បន្ទាប់ពីជ្រុះចេញ ពីព្រឹត្តិការណ៍ World Cup ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ បានធ្វើឲ្យមានការលើកឡើងជាច្រើន ពីអ្នកចាំទីដៃស្អិត Devid De Gea ទាក់ទងនឹងការបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិអេស្ប៉ាញ។

ជាក់ស្តែងណាស់ អតីតវីរបុរសដែលជួយឲ្យអេស្ប៉ាញឈ្នះពាន World Cup កាលពីឆ្នាំ ២០១០ កីឡាករ David Villa បានថ្លែងប្រាប់អ្នកសារពត៌មានថា David De Gea នៅមិនទាន់មានកម្រិតល្អដល់អ្នកចាំទីជើងចាស់អេស្ប៉ាញមួយរូបឡើយ​​ គឺ Iker Casillas ។ David Villa បាននិយាយថា៖ De Gea បានសាងកំហុសតាំងពី ប្រកួតជាមួយពរទុយហ្គាល់មកម្លេះ ខណៈការទាត់បាល ១១ម៉ែត្រ ចាញ់រុស្ស៊ីនេះដែរ ប្រសិនបើជា Iker Casillas វិញ អេស្ប៉ាញនឹងទទួលបានលទ្ធផល ប្រសើរជាងនេះ ព្រោះថា Casillas គាត់ល្អណាស់ ជាពិសេសការសង្រ្គោះបាល់ ១១ម៉ែត្រ គាត់តែងតែធ្វើបានគ្រប់ការ​ប្រកួត ជាពិសេសគឺការប្រកួតសំខាន់ៗបែបនេះ។ កីឡាករដែលរកបាន ៥គ្រាប់​កាលពី World Cup ២០១០ រូបនេះ បានបន្ថែមទៀតថា៖ De Gea មានសមត្ថភាពល្អ នៅពេលដែលគាត់លេងជាមួយក្លិបបាល់ទាត់អាជីព ក៍ប៉ុន្តែ សម្រាប់ជម្រើសជាតិវិញ នៅមិនទាន់ល្អឡើយ គាត់ពិតជាសោកស្តាយ ដែល​អេស្ប៉ាញ ត្រូវធ្លាក់ត្រឹមនេះ។

យ៉ាងណាវិញ David Villa មិនបានបន្ទោសទៅលើ Devid De Gea ឡើយ លោកគ្រាន់តែធ្វើការប្រៀបធៀបជាមួយ Iker Casillas ប៉ុណ្ណោះ អ្វីដែលសំខាន់ World Cup នៅរុស្ស៊ីឆ្នាំនេះ មានរឿងរ៉ាវជាច្រើន ដែលត្រូវនិយាយគ្នា នៅចប់ព្រឹត្តិការណ៍នេះ។

មតិយោបល់